Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ប្តីទី​៣ ដែល​សម្លាប់​ប្រពន្ធ ដោយ​ភ្លើង​ប្រច័ណ្ឌ​

spot_img

​បន្ទាយមានជ័យ​ ៖ ឃាតករ​ជា​ប្តីទី​៣ ដែល​វាយ​សម្លាប់​ប្រពន្ធចុង នៅ​ភូមិ​ត្រ​សេក​ជ្រុំ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៨ កញ្ញា ២០១៨ រួច​គេចខ្លួន​បាត់ មួយ​ដង្ហើមចង្រិត ត្រូវបាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​នគរបាល​ខេត្ត​ពោធិសាត់ ចាប់​ឃាត់ខ្លួន​បាន​ហើយ​នៅ​យប់​ថ្ងៃ​ដដែល​នេះ វេលា​ម៉ោង​៧​យប់ នៅ​ភូមិ​អូរឫស្សី ឃុំ​បា​ក់ជ​ញ្ចៀ​ន ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្ត​ពោធិសាត់​។​

​ជនសង្ស័យ បន្ទាប់​ពី​សម្លាប់​ប្រពន្ធ​ហើយ បាន​ធ្វើដំណើរ​ពី​ស្រុក​ម៉ាឡៃ ដល់​ខេត្ត​បាត់ដំបង បាន​ជិះ​រថយន្ត​កាមរី បន្ត​ទៅ​ភូមិ​អូរឫស្សី ឃុំ​បា​ក់ជ​ញ្ចៀ​ន ស្រុក​ក្រវ៉ា​ញ ខេត្ត​ពោធិសាត់ ដើម្បី​ស្នាក់​នៅផ្ទះ​អ៊ុំ​ធម៌ តែ​ត្រូវ​សត្ថកិច្ច​ស្រាវជ្រាវ​តាម​ប្រ​ម៉ាញ់​ចាប់បាន​។​

​លោក​វរ​ស័​នីយ៍ឯក បេន សំអាត អធិការនគរបាល​ស្រុក​ម៉ាឡៃ បានឲ្យដឹងថា ជនសង្ស័យ​កំពុង​យក​ទៅ​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិសាត់ ពេល​ធ្វើ​កំណត់ហេតុ​ចប់សព្វគ្រប់ សមត្ថកិច្ច​ខេត្ត​ពោធិសាត់ និង​ប្រគល់​ឲ្យ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដែល​ទីកន្លែង​ម្ចាស់​ដើមរឿង នាំយកទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×