Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរទស្សនកិច្ចរបស់មន្រ្តីកម្ពុជានេះ បានគាំទ្រដល់ផលប្រយោជន៍សន្តិសុខរបស់សហរដ្ឋអាមេរិក ដោយជួយកម្ពុជាពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការទប់ស្កាត់ការរីករាលដាលនៃ បច្ចេកវិទ្យាទេ្វមុខដែលមានគ្រោះថ្នាក់ខ្លាំង

ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅថ្ងៃទី 26 ខែឧសភាឆ្នាំ 2026 នេះបានចេញផ្សាយព័ត៌មានថា ការិយាល័យត្រួតពិនិត្យការនាំចេញ និងសន្តិសុខព្រំដែន (EXBS) នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រចាំស្ថានទូតអាមេរិកនៅភ្នំពេញ នាពេលថ្មីៗនេះ បានសម្របសម្រួលដំណើរទស្សនកិច្ចសិក្សាពហុប្រទេសសម្រាប់មន្ត្រីជាន់ខ្ពស់កម្ពុជា ចំនួនប្រាំបីរូបក្រោមគំនិតផ្តួចផ្តើមឆ្ពោះទៅរកការគ្រប់គ្រង ពាណិជ្ជកម្មយុទ្ធសាស្ត្រអាវុធមហាប្រល័យ(PWMD-STMI)។

ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦ គណៈប្រតិភូ ដឹកនាំដោយអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី (NACW) ឧត្តមសេនីយ៍ នឿន វិទ្យា និងប្រធានប្រចាំតំបន់ កម្មវិធីEXBS លោក Lewis Pyrtle បានទៅទស្សនកិច្ចប្រទេសសិង្ហបុរី ជប៉ុន និងសាធារណរដ្ឋកូរ៉េ។

ដំណើរទស្សនកិច្ចសិក្សានេះ បានផ្តល់ឱ្យមន្ត្រីកម្ពុជានូវបទពិសោធន៍ផ្ទាល់ និងជាក់ស្តែងទៅលើប្រព័ន្ធគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្ត្រ (STM) ដែលមានភាពចាស់ទុំនៅអាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត។ គណៈប្រតិភូកម្ពុជា បានទទួលនូវការយល់ដឹងដ៏មានតម្លៃអំពីរបៀបដែលដៃគូក្នុងតំបន់ បានបង្កើតក្របខណ្ឌត្រួតពិនិត្យពាណិជ្ជកម្មដែលធ្វើឱ្យមានតុល្យភាព ប្រកបដោយប្រសិទ្ធភាពរវាងការសម្រួលសេដ្ឋកិច្ច និងកិច្ចការពារសន្តិសុខជាតិ និងក្នុងតំបន់។

ដំណើរទស្សនកិច្ចនេះគាំទ្រដល់ផលប្រយោជន៍សន្តិសុខរបស់សហរដ្ឋអាមេរិក ដោយជួយកម្ពុជាពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការទប់ស្កាត់ការរីករាលដាលនៃ បច្ចេកវិទ្យាទេ្វមុខដែលមានគ្រោះថ្នាក់ខ្លាំង។ ទស្សនកិច្ចនេះ ក៏ជួយពង្រឹងកិច្ចសហប្រតិបត្តិការស្និទ្ធស្នាលក្នុងភាពជាដៃគូជាមួយអាស៊ាន ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិកចំពោះស្តង់ដារសន្តិសុខអន្តរជាតិកម្រិតខ្ពស់ រួមចំណែកដល់បរិយាកាសពាណិជ្ជកម្មក្នុងតំបន់ដែលមានស្ថិរភាព និងមានភាពជឿជាក់ ដែលធានាអត្ថប្រយោជន៍ដល់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។ រក្សាសិទ្ធដោយ៖សុទ្ធលី

×