Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក កឹម សុខា បង្ហាញមុខ ជាលើកដំបូងនៅខាងក្រៅរបង នៃគេហដ្ឋាន របស់លោក ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ សមត្ថកិច្ចនគរបាល បានយកលិខិត ទៅប្រគល់ជូន លោក កឹម សុខា នៅគេហដ្ឋានផ្ទាល់ របស់លោក ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីបញ្ជាក់ថា រូបលោក ចាប់ផ្តើម មានសេរីភាពវិញហើយ..។

ថ្ងៃនេះសមត្ថកិច្ចបានយកលិខិតមកជួបឯកឧត្តម​ កឹម​ សុខា​ នៅគេហដ្ឋាន​ របស់ឯកឧត្តម​ ដោយបញ្ជាក់ថា៖​ ឯកឧត្តម​ មានសេរីភាពវិំញហេីយ។​ ឯកឧត្តម​ ក៏បានថ្លែងថា៖​ ឯកឧត្តម​ កឹម​ សុខា​ ចាប់ផ្តេីមមានសេរីភាពវិញហេីយ។ ឯកឧត្តម​ បានបញ្ជាក់បន្ថែមទៀតថា​ ឯកឧត្តម​ មិនទាន់អាចជួបនិយាយជាមួយសារពត៌មានណានោះទេ​ ដោយសារតែឯកឧត្តម​ ចង់នៅរក្សាភាពស្ងៀមស្ងាត់​ និងមានទុក្ខធ្ងន់ដោយសារតែម្តាយឈឺ​ ចង់នៅមេីលថែម្តាយ​ និងបួសដេីម្បីសងគុណម្តាយផងដែរ។

នាឱកាសនោះ លោក កឹម សុខា ក៏បានឲ្យដឹងថា ឥឡូវនេះ រូបលោក មានសេរីភាពវិញហើយ។ ហើយក៏បានសុំការយោគយល់ ដោយសារតែ ក្នុងអំឡុងពេលនេះ រូបលោក នៅមិនទាន់អាចនិយាយជាមួយ អ្នកសារព័ត៌មាន បានទេ ដ្បិតចង់រក្សាភាពស្ងៀមស្ងាត់ មួយរយៈពេលសិន..។

លោក កឹម សុខា ៖ ” ខ្ញុំចង់រក្សាភាពស្ងៀមស្ងាត់ ដោយសារ ខ្ញុំមានទុក្ខធំ ម្តាយឈឺ ហើយ ខ្ញុំ នឹងទៅបួសសងគុណម្តាយ “។

ព្រះរាជក្រឹត្យ លើកលែងទោសឱ្យទណ្ឌិតឈ្មោះ កឹម សុខា ភេទប្រុស កើតឆ្នាំ១៩៥៣ ដែលត្រូវបាន តុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២៧ឆ្នាំ តាមអំណាចសាលដីកា ព្រហ្មទណ្ឌស្ថាពរលេខ ៧៩០ ក្រXI “អ.ណ” ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×