Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះយ៉ាងណា សង្ឃឹម​ថា​អ្នក​កំពុង​យក “​សម្រស់​” ប្រកួត​លក់ទំនិញ Online កុំឲ្យ​ដល់​ថ្នាក់​នេះ​ឲ្យសោះ​ណា៎​!

spot_img

​ពិត​ជា​សាហាវ​មែន ព្រោះ​ចិត្ត​ចង់​ឈ្នះ ស្ត្រី​ជា​ម្តាយ​គេ​ទៅហើយ បែរ​ជា​ហ៊ាន ស្រាត​ប្តូរ​សម្លៀកបំពាក់​នៅ​ពីមុខ​កាមេរ៉ា​…​។​

​ការលក់ទំនិញ Online ពិតជា​ងាយ ហើយ​អ្នក​ណាៗ​ក៏​អាច​ធ្វើ​បាន​ឲ្យតែ​មាន​ពេលវេលា ពូកែ​រ៉ាយរ៉ាប់ ពិសេស​ហ៊ាន​… ។​

​ម្ង៉ៃៗ​លើ​បណ្តាញ​សង្គម គេ​ឃើញ​មាន​ឈុត​ឆាក​ប្លែកៗ ដើម្បី​ទាក់​អតិថិជន ហើយ​ពិត​ណាស់ ភាគច្រើន​ក្នុង​នោះ​ពិតជា​គ្មាន​អ្វី​លើស​ពី​ការ​ហ៊ាន​…​ហ៊ាន​ឲ្យ​អ្នកផ​តជក់ចិត្ត​ទស្ស​នា ។​

​នៅ​ប្រទេស​ខ្លះ​ពេលនេះ ការលក់ទំនិញ Online បាន​ឈាន​ចូល​ដំណាក់កាល “​ប្រុសៗ​សាច់​” វិញ​ហើយ ព្រោះ​គេ​ពុំ​ខ្លាចរអែង​នឹង​បង្ហាញ​… រួម​ទាំង​កេរ្តិ៍ខ្មាស​! ។​

​អ្នកខ្លះ​ថា​វា​ជា​សិទ្ធិ​ឯកជន គេ​ស្រាត​រឿង​គេ ទាស់​អី​ភ្នែក​ឯង​នោះ កុំ​មើល ម្តេច​នឹង​ឃើញ​!?

​ខាងលើ​ជា​រឿង​នៅ​ស្រុក​គេ ចុះ​ស្រុក​យើង​វិញ​?!

​យ៉ាងណា​ក៏​អាណិត​កេរ្តិ៍ខ្មាស​របស់​ជាតិខ្មែរ ប្រពៃណី​ខ្មែរ ចរិយា​មាយា​ទ នារី​ខ្មែរ​ផង​ណា៎​! ៕

​ចន្ទ្រា​

spot_img
×