Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជួប​សំណេះសំណាល និង​ផ្តល់​រង្វាន់​លេីកទឹកចិត្ត​សិស្ស​ជា​ប់​និ​ទេ្ទស A និង B

spot_img

​ខេត្ត​ព្រះសីហនុ ​៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ នា​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ​បាន​រៀបចំ​ពិធី​សំណេះសំណាល និង​ផ្តល់​រង្វាន់​លេីកទឹកចិត្ត​ដល់ បេក្ខជន​ដែល​ទទួលបាន​លទ្ធផល​ប្រឡង​បាន​និទេ្ទស A – B និង​បេក្ខជន​និទេ្ទស​ល្អ ដែល​ប្រឡង​ស​ញ្ញាប​ត្រ័​មធ្យមសិក្សា​ទុតិតភូមិ ឬ​សញ្ញាប័ត្រ​បាក់​ឌុប នា​សម័យ​ប្រឡង ថ្ងៃទី ២០ ខែ​សីហា​ឆ្នាំ​២០១៨​។​

ពិធី​នេះ ក្រោម​អធិបតីភាព ឯកឧត្ត ជាម ហីុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ឯកឧត្តម តាក់ វណ្ណ​ថា អ្នក​តំណាងរាស្ត្រ​ខេត្ត ឯកឧត្តម នេន ម៉ាឡៃ អ្នក​តំណាងរាស្ត្រ​ខេត្ត​ព្រះសីហនុ ប្រធាន​-​អនុប្រធាន​មន្ទីរ អង្គភាព​ក្នុង​ខេត្ត លោកគ្រូ អ្នកគ្រូ សិស្ស និទ្ទេស A – B និង​សិស្សានុសិស្ស ដែល​ទទួលបាន​និទ្ទេស​ល្អ មាតាបិតា អាណាព្យា​បាល​​សិស្ស​យ៉ាងច្រើន​កុះករ​។​

​នា​ឱកាស​នោះ លោក កែវ ឡាយ ប្រធាន​មន្ទីរ អប់រំ​យុវជន និង​កីឡា ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា សម្រាប់​ឆ្នាំ​សិក្សា​២០១៧​-២០១៨​​នេះ សិស្ស​ដែល​បាន​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន​៣​នាក់ និទ្ទេស B ចំនួន​៣៩​នាក់​។ លោក​បន្តថា អត្រា​សិស្ស​ប្រឡង​ជាប់​ឆ្នាំនេះ បាន​កើន​ចំនួន​៧៣%​។ ចំណែក​ឆ្នាំ​២០១៧ កន្លងទៅ​មាន​និទ្ទេស​A ចំនួន​៩​នាក់ មាន​អត្រា​ឡង​ជាប់​ចំនួន​ជាង​៦០%​។​

​នា​ពិធី​ជួបជុំ​នោះ​ដែរ ឯកឧត្តម យន្ត មីន ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ការកសាង​ធនធានមនុស្ស គឺជា​កត្តា​ចាំបាច់​សម្រាប់​អភិវឌ្ឍ ប្រទេសជាតិ នៅ​ថ្ងៃ​អនាគត​។​

​ឆ្លើយ​ត​ចំពោះ​គោលដៅ​នេះ ការខិតខំ​បង្កើន​សមត្ថភាព គឺជា​ចំណុច​មិន​អាច​ខ្វះ​បាន ដែល​ទាំងអស់​ត្រូវ​រួម​គ្នា​គិតគូរ​ដោះស្រាយ ដើម្បីអោយ​យុវជន​កម្ពុជា​ក្លាយ ទៅ​ជា​ទំពាំង​ស្នង​ឬ​ស្សី ពិតប្រាកដ របស់​ប្រទេសជាតិ​និង​ជា​អ្នកដឹកនាំ​បន្តវេន ដ៏​មាន​គុណភាព សក្តានុពល​សម្រាប់​សង្គម​ជាតិ​។​

ឯកឧត្តម អភិបាលខេត្ត​ឲ្យដឹង​ដូច្នេះ រួច​បាន​រំលឹក​ដល់​យុវជន​ថា ទន្ទឹម​នឹង​មាន​ចំណេះដឹង គឺ​គុណធម៌​ត្រូវឲ្យមាន​ជាប់​ខ្លួន​ដោយ​មិន​អាច​ខ្វះ​បាន​នោះ​ទេ​។​

ផ្តើម​ពី​បញ្ហា​នេះ ឯកឧត្តម យន្ត មីន បាន​អំពាវនាវ​ដល់​យុវជន​ទាំងអស់​ត្រូវ​សន្សំ​អោយបាន នូវ​ចំណេះដឹង ជំនាញ និង​សីលធម៌​ក្នុង​ការរស់នៅ​។​

​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ឆ្នាំ​២០១៨​នេះ សម្រាប់​សិស្ស ដែល​ប្រឡជា​ប់​និទ្ទេស​A ចំនួន​៣​នាក់ បាន​ទទួល​ការលើកទឹកចិត្ត​ម៉ូតូ​ម្នាក់​មួយ​គ្រឿង និង​ថវិកា​មួយចំនួន​។​

ចំណែក​សិស្ស​និទ្ទេស B ទទួលបាន​ការលើកទឹកចិត្ត​ជា​ថវិកា​ម្នាក់ៗ ១០០​ដុល្លារ​សហរដ្ឋអាមេរិក និង​បណ្ណ័សរសើ​រមួយ​សន្លឹក​។​

​ព្រម​ជាមួយគ្នានេះ ក្រុម​សិស្សានុសិស្ស នៅ​ខេត្ត​ព្រះសីហនុ ដែល​ប្រឡង​ជាប់​និទ្ទេស​ល្អ ក្នុង​ឆ្នាំ​សិក្សា​២០១៨​នេះ បាន​ឡើង​ថ្លែង​អំណរ​គុណ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​តែង​យកចិត្តទុកដាក់ឧ​ប្ថ​ម្ភ​គាំ​ដល់​សិស្សានិសិស្ស​នៅ​តាម​សាលានានា នៅ​ខេត្ត​ព្រះសីហនុ​ជា​បន្តបន្ទាប់​មក​នេះ​៕ ដោយ​៖ ដែន សីមា​

spot_img
×