Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នៀត​ទប់ស្កាត់​ការប៉ង​លោត​ពីលើ​អគារ​ជាន់​ទី ៤ ធ្វើអត្តឃាត​របស់​ក្រុម​សង្គ្រោះ​ចិន ពូកែ​មែន​! (វីដេអូ)

spot_img

​ក្រុម​សង្គ្រោះ​នៅ​ក្រុង Wenzhou ខេត្ត Zhejiang ប្រទេស​ចិន បាន​ប្រើ​កម្លាំង​ទឹក​ពន្លត់​អគ្គិភ័យ​ខ្លាំង ដើម្បី​ទប់ស្កាត់​នារី​ម្នាក់ នៅ​ជាន់​ទី ៤ ដើម្បី​រារាំង​កុំឲ្យ​រាង​លោត​ចុះ ។​

​ហេតុការណ៍​នេះ​កើត​រឿង​នៅ​ថ្ងៃទី ២៦ ខែ​កញ្ញា ខណៈពេល​ដែល​ទទួលបាន​ព័ត៌មាន​ពី​ពលរដ្ឋ ហើយ​នៅ​ឃើញ​ស្ថានភាព នា​កន្លែងកើតហេតុ ។​

​តាម Pear នោះ​ស្ត្រី​រូបនេះ ពុំ​មាន​សតិ​នឹងនរ​ឡើយ ខណៈពេល​ផ្ទះ​របស់​នាង​បាន​ចាក់សោរ​ពី​ខាងក្នុង​ជាប់ ដំបូង​ពួកគេ​បើក​ភ្លេង​ខ្លាំងៗ​ដើម្បី​ដាស់​ស្មារតី ហើយ​នាង​ស្រែកថា នាង​ចូល​ចិត្ត​ភ្លេង ! ។​

​ប៉ុន្តែ​វិធី​នេះ​ពុំ​ស្រាយ​បញ្ហា​បានទេ ទើប​ប្រធាន​ក្រុម​ត្រកូល​ហូ និង​សហការី​បាន​សម្រេចចិត្ត​ប្តូរ​យុទ្ធវីធី ដោយ​ចាត់​មនុស្ស​ឡើង​ទៅ​បង្អួច​ផ្ទះ​ជាន់​ទី ៤ ក្បែរ​នោះ​ប្រើ​ឧបករណ៍​ច្រាន​នាង​ចូល​ផ្ទះ ខណៈ​ពេល​កង​សង្គ្រោះ ១​ក្រុម​ទៀត បាន​ទម្លុះ​ចូល ។​

​តែ​នារី​រូបនេះ បាន​លូន​រួច​តោង​ឡើង​បង្អួច​ប្រុង​លោត​ចុះ ប៉ុន្តែ “​កាំភ្លើង​ទឹក​” បាន​ត្រៀម​រួម​ស្រេច ហើយ​បាន​បាញ់​ចំ​នាង​ឲ្យ​ប៉ើង​ចូលក្នុង ។​

​នារី​រូបនេះ ក៏​ត្រូវបាន​នាំយក​ទៅ​កាន់​មន្ទីរពេទ្យ ៕ ចន្ទ្រា​

spot_img
×