Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានី ៖​ខួប ១ឆ្នាំ នៃការចាប់ផ្តើមឈ្លានពានពីប្រទេសជិតខាង មកលើដែនអធិបតេយ្យភាពកម្ពុជា

ឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៨ខែឧសភានេះ បានថ្លែងថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធ បង សួន រ៉ោន ដែលបានពលីជីវិតក្នុងការប៉ះទង្គិចនៅតំបន់មុំបី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលជាការចាប់ផ្តើមនៃសង្គ្រាមឈ្លានពាន និងភាពអយុត្តិធម៌មកលើកម្ពុជា។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវក្តីនឹករលឹក ដឹងគុណ និងចងចាំជានិច្ច នូវគុណបំណាច់ដ៏ធំធេងរបស់វីរកងកម្លាំងជួរមុខ ដែលឈរជើងយ៉ាងរឹងមាំអង់អាចក្លាហាន ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសុខសន្តិភាពនៃជាតិមាតុភូមិ។
ខ្មែរត្រូវចាំ ខ្មែរត្រូវតាំងចិត្ត ខ្មែរត្រូវធ្វើឱ្យបាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×