Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​នឹង​សម្តី​សេដ្ឋី​អចលនទ្រព្យ​វៀតណាម ៖ “​ត្រូវ​ផ្តាច់​អ្នកក្រ​ចេញពី​… អ្នកមាន​”

spot_img

​អ្នកសរសេរ​អត្ថបទ​នេះ បាន​វាយបក​ថា ៖ សម្តី​សេដ្ឋី​នេះ គឺជា​ការ​… មាក់ងាយ​ពួក​អ្នក​មាន​ទៅ​វិញ​ទេ ។​

​សម្តី​របស់​សេដ្ឋី​យួន​ម្នាក់​

​សេដ្ឋី​រូបនេះ នៅ​បាន​បូ​បាច់​ទៀតថា ៖ “​ផ្តាច់​អ្នកក្រ​ចេញ​ពី​អ្នក​មាន​” “​អ្នកក្រ​មិន​អាច​រស់​ចូល​អ្នកមាន​បាន ព្រោះតែ​… តូចចិត្ត​” អ្នក​មាន​រស់នៅ​បាន​តែ​ជាមួយ​អ្នកមាន ហើយ​អ្នកក្រ​បាន​ត្រឹម​រស់នៅ​ជាមួយ​អ្នកក្រ​តែប៉ុណ្ណោះ​…” ។​

​ស្មេរ​រូបនេះ​បាន​ផ្អែក​លើ​សម្តី​បើក​ចំហរ​របស់​សេដ្ឋី​រូបនោះ​ដោយ​ថា ៖ ពុំ​អាច​ទទួលយក​បាន​ទេ ព្រោះ​សម្តី​បែបនេះ បាន​បំពាន​យ៉ាងធ្ងន់ធ្ងរ ចំពោះ​កិត្តិ​យ​តម្លៃ​មនុស្ស បំបែកបំបាក់​សង្គម បែងចែក​វណ្ណៈភាព​… ។​

​គួរកត់សម្គាល់​ថា សេដ្ឋី​រូបនេះ បាន​ធ្វើ​ការវិភាគ​សង្កត់​ធ្ងន់​ដូចខាងលើ ដើម្បី​ស្រាយ​បញ្ជាក់​ពី​ទស្សនៈទាន​នៃ​ជំនួញ​អចលនទ្រព្យ ។ បើ​បែប​នេះ គួរ​ដែរ​ទេ​ថា គប្បី​មាន​រដ្ឋបាល​សម្រាប់​គ្រប់គ្រង​អ្នកមាន និង​រដ្ឋបាល​គ្រប់គ្រង​អ្នកក្រ​? ឬ​ក៏​តម្រូវ​ឲ្យមាន​ប្រព័ន្ធគ្រប់គ្រង​ដោយឡែកៗ ៖ បញ្ញាវ័ន្ត អ្នកមាន អ្នកក្រ កម្មករ កសិករ​… ។​ល​។ បែបនេះ សង្គម​នឹង​ចលាចល ។​

​អ្នក​មាន​កើតមក ខុស​ពី​អ្នកក្រ ? មិន​ចេញពីឧ​ទ្ទ​រ​ម្តាយឬ​? ។ តាម​ទស្សនៈ​ខាង​លើ​នោះ​គឺ​សូម្បី​តែ​អគារ​ទំនើប វីឡា​ស្កឹមស្កៃ​របស់លោក​ក៏​ពុំ​អាច​សាងសង់​បានដែរ ព​ញ​រោះ​វា​ត្រូវការ​បាតដៃ​ញើស​ឈាម​របស់​អ្នកក្រ ។​

​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ពន្លក​នៃ​បញ្ហា​ស្រដៀង​គ្នា​នេះ​កំពុង​ប្រុង​ដុះ​ឡើង​ហើយ ។ យ៉ាងណា​ក៏​សង្ឃឹមថា បើ​មាន​មាន​ចុះ មេត្តា​កុំ​មាក់ងាយ​អ្នកក្រខ្សត់ ខ្វះ​បាយ​ខ្វះ​ទឹក រក​ដំបូល​ជ្រក​ពុំបាន​… ពួកគេ​ក្រ​មែន តែ​ពុំ​ប្រាកដថា អ្នកមាន “​ចិត្ត​” ដូច​ចិត្ត​ដែល​ពួកគេ​មាន​នោះ​ទេ​! ៕ ចន្ទ្រា​

spot_img
×