Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ​ចុះបង្រ្កាប​ចំនួន​ ០២ទីតាំង​ សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ ​នៅ​ក្រុង​បាវិត

ខេត្តស្វាយរៀង÷ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី២៦ ខែ​ឧសភា​ ឆ្នាំ​២០២៦​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ បាន​សហការ​ជាមួយ​គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត​ ដឹកនាំ​ដោយ​ លោក​ លឹម​ សៀងហេង​ អភិបាល​ក្រុង​បាវិត ដោយមានការសម្របសម្រួលពី​លោក​ ឡាយ​ ជុងហេង​ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អមសាលាដំបូងខេត្ត ចុះ​ធ្វើ​រដ្ឋ​បាលស្រាវជ្រាវ​ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ ចំនួន​ ០២ទីតាំង​ នៅចំណុច​អាគារ​ជួល​ និង​ផ្ទះ​ល្វែង​ ស្ថិតក្នុងភូមិបាវិតលេី សង្កាត់​បាវិត​ ក្រុង​បាវិត ដោយ​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ៦០នាក់ ស្រី ១៣នាក់។
-ទីតាំងទី០១​ អាគារជួល​ ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន​ ៤៥នាក់​ ស្រី​ ០៨នាក់(ជនជាតិ​វៀតណាម​ ៤៣នាក់​ ស្រី​០៨នាក់,​ ជនជាតិ​ចិន​ ០២នាក់​ ប្រុស)។
-ទីតាំងទី០២ ផ្ទះ​ល្វែង​ ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ១៤នាក់​ ស្រី​ ០៥នាក់​ ជាជនជាតិ​វៀតណាម​។
ដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រលើតុ All-In-One ,​ កុំព្យូទ័រ​យួរដៃ​, ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​បានក្រុមការ​ងារបិទ​សុីល​ បិទ​ទីតាំង​បណ្ដោះអាសន្ន​។ រក្សាសិទ្ធដោយ៖សុទ្ធលី

×