Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ​លេចចេញ​ឱកាសល្អៗ​ជាច្រើន​មាន​ប្រយោជន៍​សម្រាប់​ការងារ​។ លុយកាក់​ស្ថានភាព​ការងារ​ល្អ គួរ​ប្រមូល​ឡើងវិញ​ការគ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា មាន​ដំណឹង​រីករាយ​ច្រើន ។​

​ឆ្នាំឆ្លូវ ៖ ការងារ ចម្រុងចម្រើន ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់​ដោយ​ការ​ខំប្រឹងប្រែង​របស់​អ្នក ។ លុយកាក់ មិត្តភក្តិ​នាំមក​ឲ្យ​នូវ​ឱកាស​រក​លាភ​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំខាល ៖ ការងារ ត្រូវ​ម៉ឺងម៉ាត់​ក្នុង​ការងារ និយាយ​តិច​ធ្វើ​ច្រើន ។ លុយកាក់ មិនល្អ ងាយ​ជួប​បញ្ហា​ស្មុគស្មាញ ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា​ដោយសារតែ​រឿង​តូចតាច​។​

​ឆ្នាំថោះ ៖ ការងារ ត្រូវបង្កើត​ទំនាក់ទំនង​ល្អជា​មួយ​អ្នក​រួម​ការងារ ។ លុយកាក់​ល្អ​មធ្យម តែ​មិនត្រូវ​បោះទុន​រកស៊ី​ធំ​។ មនោសញ្ចេតនា ត្រូវ​ចេះ​ថែរក្សា​ការពារ​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំរោង ៖ ការងារ ត្រូវ​ចេះ​ក្តាប់​ឱកាសល្អៗ​នៅ​នឹង​មុខ​កុំ​ឲ្យ​របូត​ពី​ដៃ ។ លុយកាក់ ស្ថិរភាព មាន​បន្ថែម​ខ្ទង់​ចំណូល​ស្មាន​មិន​ដល់ ។ មនោសញ្ចេតនា សុភមង្គល ។​

​ឆ្នាំម្សាញ់ ៖ ការងារ គួរ​ប្រមូលផ្តុំ​ក្នុង​ការងារ កុំ​ធ្វេសប្រហែស​នាំ​ឲ្យ​គេ​ចាប់កំហុស​បាន ។ លុយកាក់ មិន​ស្ថិរភាព​ត្រូវ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា មិនគួរ​បង្កើត​ការសង្ស័យ​ច្រើន ត្រូវមាន​ភាពជឿជាក់​លើ​គ្នា ។​

​ឆ្នាំមមី ៖ ការងារ អំណោយផល​ល្អ មាន​ព័ត៌មាន​រីករាយ​ច្រើន ត្រូវបាន​ថ្នាក់លើ​មិត្តភក្តិ​ជួយ​គាំទ្រ ។ លុយកាក់ ថ្ងៃនេះ​គួរ​សម្រួល រៀបចំ​ឡើងវិញ​ការគ្រប់គ្រង​លុយកាក់ ។ មនោ​ស​ញ្ចេ​ត ល្អប្រសើរ តែ​អ្នក​បានរៀបចំ​ឡើងវិញ ការគ្រប់គ្រង​លុយកាក់ ។ មនោសញ្ចេតនា ល្អប្រសើរ តែ​អ្នក​បាន​រៀបការ​ហើយ ត្រូវ​ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​ភេទ​ខុសគ្នា ។​

​ឆ្នាំមមែ ៖ ការងារ រីកចម្រើន​ល្អ គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន ។ លុយកាក់ ធូរធារ​ចំណូល​កើនឡើង​ច្រើន ។ មនោសញ្ចេតនា ល្អប្រសើរ ថ្ងៃនេះ​សមស្រប​សម្រាប់​ការសុំ​គូស្នេហ៍​រៀបការ ។​

​ឆ្នាំវក ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​របស់ខ្លួន កុំ​លូកលាន់​រឿង​អ្នកដទៃ ។ លុយកាក់ ធម្មតា មិនត្រូវ​មានចិត្ត​លោភលន់​ជ្រុល មនោសញ្ចេតនា ធ្លាក់ចុះ ងាយ​កើតការ​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំរកា ៖ ការងារ ត្រូវ​សម្រួល​អារម្មណ៍​ធ្វើការ កុំ​ឲ្យ​កត្តា​ពី​ក្រៅ​ឥទ្ធិពល​ដល់​ការងារ ។ លុយកាក់ មិនត្រូវ “​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​” ។ មនោសញ្ចេតនា អាក្រក់ ងាយ​កើត​ទំនាស់​តានតឹង ។​

​ឆ្នាំចរ ៖ ការងារ មាន​អ្នក​ជួយ​យកអាសា មាន​ដំណឹង​ល្អ​អំពី​ការឡើង​តំណែង ។ លុយកាក់ ថ្ងៃនេះ​សមស្រប​សម្រាប់​ការបញ្ចេញ​ទុន​រកស៊ី ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។

​ឆ្នាំកុរ ៖ ការងារ រីកចម្រើន​ទៅមុខ ។ មានឱកាស​ពង្រីក​សម​ត្ថ​ភាព ថ្នាក់លើ​ពេញចិត្ត​កោតសរសើរ ។ លុយកាក់ គួរ​ជំរុញ​ខ្លាំង​ជាង​មុន​ក្នុងការ​វិនិយោគ ។ មនោសញ្ចេតនា បាន​ជួប​មនុស្ស​ក្នុង​ក្តី​ស្រ​ម៉ៃ ៕​

spot_img
×