អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា គ.ល.ក. បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ យីង ហ័ង(CASINO YING HUANG) លេខ ២៤៨ គ.ល.ក ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ របស់ក្រុមហ៊ុន សាលឿន វែនឈឺរ ខូអ៊ិលធីឌី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្ដីសម្រេចលេខ…, គ.ល.ក.សសរ ចុះ ថ្ងៃទី៨.ខែ.9MM.គ.ស.២០២៦ ដោយសារកាស៊ីណូនេះ មានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Cnline Scars) ការរក្សាទុកអាវុធ និងសារធាតុញៀនខុសច្បាប់។
សូមគូសរំលឹកផងដែរថា កាលពីថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៦, ដោយមានការសម្របសម្រួលនីតិវិធីត អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ, ក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះ ត្រួតពិនិត្យ និងឆែកឆេរទីតាំងកាស៊ីណូ យីង ហ័ង (CASINO YING HIANG) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងប្រតិបត្តិការនេះ, កម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៦៦នាក់ ក្នុងនោះជនជាតិចិនចំនួន ៦៤នាក់ និងជនជាតិខ្មែរចំនួន ២នាក់ ព្រមទាំងសម្ភារមួយចំនួន រួមមាន កុំព្យូទ័រចំនួន ៩៨៧ គ្រឿង, ទូរស័ព្ទចំនួន ៤២៨ គ្រឿង, អាវុធខ្លីចំនួន ១ ដើម, បង់ចំនួន ១, គ្រាប់កាំភ្លើងចំនួន ១០ គ្រាប់ និង ថ្នាំញៀនជាច្រើនកញ្ចប់។ ជនសង្ស័យត្រូវ បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ ដោយឡែក, កុំព្យូទ័រ, ទូរស័ព្ទ និងគ្រឿងអាវុធ ត្រូវបានយក ទៅរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។
ចំណាត់ការរបស់ គ.ល.ក. នៅក្នុងការដកហូតអាជ្ញាបណ្ណកាស៊ីណូ យីង ហ័ង របស់ ក្រុមហ៊ុន សាលៀន វែនស្ទ័រ ខូអិលធីឌី ត្រូវបានធ្វើឡើងដោយផ្អែកលើលទ្ធផល នៃប្រតិបត្តិការខាងលើ និង យោងតាមច្បាប់ស្តីពី ការគ្រប់គ្រងល្បែង ពាណិជ្ជកម្ម។ ជាថ្មីម្ដងទៀត, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. សូមក្រើនរំលឹកដល់កម្មសិទ្ធិករ និង/ឬ ប្រតិបត្តិករ មណ្ឌល ល្បែងពាណិជ្ជកម្មសមាហណៈ និងល្បែងពាណិជ្ជកម្មទាំងអស់ ត្រូវបន្តអាជីវកម្ម ស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជា ធមាន ព្រមទាំងត្រូវជៀសវាងដាច់ខាតនូវរាល់សកម្មភាពពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពើល្មើសច្បាប់ ផ្សេងៗ។ ស្របតាមបទបញ្ជារាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. នឹងបន្តសហការជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តចុះប្រតិបត្តិការ ត្រួតពិនិត្យ ឆែកឆេរ និងចាត់វិធានការ ដោយមិនមានការលើកលែងចំពោះទីតាំងកាស៊ីណូទាំងឡាយណា ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ ជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ។រក្សាសិទ្ធដោយ៖សុទ្ធលី




