Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​អនុវត្ត​ផែនការ​៥​ឆ្នាំ របស់​ខេត្តកំពង់ឆ្នាំង ឱ្យ​ទទួលបាន​ជោគជ័យ អាជ្ញាធរ​ធ្វើការ​បម្លាស់​ទី ផ្ទះ​បណ្តែត​ទឹក​ជនជាតិ​វៀតណាម មកឱ្យ​រស់នៅ​លើគោក ត្រឹម​ឆ្នាំ​២០១៩

spot_img

កំពង់ឆ្នាំង ៖ លោក ឈួ​រ ច័ន្ទ​ឌឿ​ន មានប្រសាសន៍ថា នៅក្នុង​រយៈពេល​ដ៍​ខ្លី​ខាងមុខនេះ ពលរដ្ឋ​ដែល​រស់នៅ​ផ្ទះ​បណ្តែត​ទឹក​នៅតាម ដង​ទន្លេ​ក្នុងភូមិ​សាស្ត្រ​របស់​ខេត្តកំពង់ឆ្នាំង និង​ត្រូវ​បម្លាស់​ទី​មក​នៅលើ​គោក​វិញ​។ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ថ្លែង​បែបនេះ ក្នុងឱកាស​អញ្ជើញ​ក្នុង​ពិធី សែន​ក្រុង​ពាលី​សុំ​សេចក្តីសុខ​លើ​គម្រោង ធ្វើការ​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក នៅ​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ ។ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អញ្ជើញ​ក្នុង​ពិធីសែនក្រុងពាលី​សុំ​សេចក្តីសុខ​សប្បាយ ដែល​អាជ្ញាធរខេត្ត​ត្រៀម​រៀបចំ​គម្រោង​ធ្វើការ​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក ឡើងមក​នៅលើ​ដីគោក​វិញ​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ធានាបាន​នូវ​បរិស្ថាន និង​សោភ័ណភាព​នៅតាម​ដង​ទន្លេ​នៃ​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង​។

​នាឱកាស​នោះ លោក ឈួ​រ ច័ន្ទ​ឌឿ​ន មានប្រសាសន៍ថា នៅក្នុង​រយៈពេល​ដ៍​ខ្លី​ខាងមុខនេះ ពលរដ្ឋ​ដែល​រស់នៅ​ផ្ទះ​បណ្តែត​ទឹក​នៅតាម ដង​ទន្លេ​ក្នុងភូមិ​សាស្ត្រ​របស់​ខេត្តកំពង់ឆ្នាំង និង​ត្រូវ​បំលាស់​ទី​មក​នៅលើ​គោក​វិញ ទៅតាម​ទីតាំង​ដែល​អាជ្ញាធរ​បានកំណត់ ដូច្នេះ​ក្នុងពេលដែល​ទឹកបាន​ឡើង​នេះ គឺ​ពលរដ្ឋ​ដែល​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ត្រូវបាន​អាជ្ញាធរ​ធ្វើការ​ផ្សព្វផ្សាយ​រួចហើយ អោយ​គាត់​ត្រៀមលក្ខណៈ​ធ្វើការ​បំលាស់​ទី​ជា​បណ្តើរៗ ទៅរក​ទីតាំង​ដែល​អាជ្ញាធរ​បានកំណត់​។​

​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ ប្រជាជន​វៀតណាម​ជាច្រើន​ពាន់​នាក់ នៅ​ខេត្តកំពង់ឆ្នាំង បាន​លើកគ្នា​មក​បង់​ពន្ធអាករ ដើម្បី​ធ្វើ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ បន្ត​ដែលមាន​ចំនួន​២៥​ម៉ឺន​រៀល រយះពេល​២​ឆ្នាំ នៅ​ស្នងការ​នគ​បាល​ខេត្តកំពង់ឆ្នាំង​។​

​លោក​ប៉ាន់ ឡៃ​ឃាង ប្រធានការិយាល័យ​គ្រប់គ្រង ការ​ស្នាក់នៅ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង បញ្ជាក់​ឲ្យ​ដឹងថា​ ៖ ជនជាតិ​វៀតណាម ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៧ របស់​ការិយាល័យ​គ្រប់គ្រង​ការ​ស្នាក់នៅ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បង្ហាញថា នៅ​ទូទាំង​ខេត្ត មាន​ជនជាតិ​វៀតណាម ចំនួន ២.០៣៤​គ្រួសារ ហើយ​ទីតាំង​ដែល​ជនជាតិ​វៀតណាម និយម​រស់នៅ​ច្រើនជាងគេ គឺ​លើ​ផ្ទៃ​ទឹក​ក្នុង​ក្រុង​កំពង់ឆ្នាំង មាន ៧៥៥​គ្រួសារ ស្រុក​បរិបូរណ៍ ៨០៦​គ្រួសារ និង​ស្រុក​កំពង់ត្រឡាច ២០២​គ្រួសារ​។​

​សូមបញ្ជាក់ថា កន្លងមក​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង មាន​វិធានការ​បម្លាស់​ទី​អ្នកភូមិ​បណ្ដែត​ទឹក​រាប់ពាន់​គ្រួសារ​ឲ្យ​ឡើង​រស់នៅ​លើគោក​នៅពេលនេះ ដើម្បី​បញ្ចៀស​ការ​បញ្ហា​បំពុល​ទឹក និង​ប៉ះពាល់​ធនធាន​មច្ឆា​ជាតិ​។ ជនអន្តោប្រវេសន៍​វៀតណាម ដែល​ស្នាក់​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ខេត្តកំពង់ឆ្នាំង មួយចំនួន​មាន ការ​អល់អែក​មិន​ចង់​ឡើង​រស់នៅ លើគោក​តាម​ការអំពាវនាវ​របស់​អាជ្ញាធរខេត្ត​។​

​លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង ឱ្យដឹងថា កាលពី​ថ្ងៃទី​២៤ ខែកញ្ញា អាជ្ញាធរខេត្ត បាន​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​ពី​ផែនការ​ខាងលើនេះ ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ក្នុង​ទន្លេ ដើម្បី​ចូលរួម​អនុវត្ត​ផែនការ​៥​ឆ្នាំ​របស់​ខេត្ត​ឱ្យ​ទទួលបាន​ជោគជ័យ​។ ផែនការ​នេះ គឺ​ត្រូវអនុវត្ត ពី​ឆ្នាំ​២០១៥ ដល់ ២០១៩​។ នៅក្នុង​ផែនការ​នេះ អាជ្ញាធរខេត្ត បាន​បង្កើត​គណៈកម្មកា​រ ៦​ក្រុម គឺ​ក្រុមទី​១ ដឹកនាំ​ដោយ​លោក​ផ្ទាល់ ធ្វើ​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក នៅក្នុង​ក្រុង​កំពង់ឆ្នាំង ឱ្យ​ឡើងមក​រស់នៅ​លើគោក​វិញ ឱ្យអស់​នៅ​ចុងឆ្នាំ​២០១៨​នេះ​។ ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម​ចំនួន ៩៩៦​គ្រួសារ ដែល​ត្រូវ​បម្លាស់​ទី​ឱ្យ​ឡើងមក​រស់នៅ​លើគោក លើដី​ទំហំ​ជាង ៤០​ហិកតា ក្នុង​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​។ អាជ្ញាធរខេត្ត បានធ្វើ​គម្រោង សុំ​អនុប្រយោគ​ពី​រាជរដ្ឋាភិបាល​សុំ​កាត់​ដី​នេះ ចេញពី​តំបន់​ដី​លិច​ទឹក​។​

​នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ ខាងមុខនេះ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង នឹង​ចាប់ផ្តើម​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​របស់​ជនជាតិ​វៀតណាម ជិត​១​ពាន់​គ្រួសារ នៅក្នុង​ក្រុង​កំពង់ឆ្នាំង ឲ្យ​មក​រស់នៅ​លើគោក​វិញ​ឱ្យអស់​ត្រឹម​ចុង​ឆ្នាំនេះ​។

​លោក​បន្តថា នៅក្នុង​ផែនការ​នេះ អាជ្ញាធរខេត្ត បាន​បង្កើត​គណៈកម្មកា​រ ៦​ក្រុម គឺ​ក្រុមទី​១ ដឹកនាំ​ដោយ​លោក​ផ្ទាល់ ធ្វើ​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក នៅក្នុង​ក្រុង​កំពង់ឆ្នាំង ឱ្យ​ឡើងមក​រស់នៅ​លើគោក​វិញ ឱ្យអស់​នៅ​ចុងឆ្នាំ​២០១៨​នេះ ។ ចំណែក ៥​ក្រុម​ទៀត គឺមាន​លោកស្នងការ​នគរបាល​ខេត្ត​ជា​ប្រធាន និង​អភិបាលស្រុក​ពាក់ព័ន្ធ ជា​អនុប្រធាន ដោយ​ត្រូវ​ធ្វើការ​បម្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​ទាំងអស់ ដែលមាន​ទាំង​វៀតណាម ទាំង​ខ្មែរ និង​ទាំង​ខ្មែរឥស្លាម​មាន​ចំនួន​ជាង ២​ពាន់​គ្រួសារ នៅតាម​ស្រុក​ក្នុង​ខេត្តកំពង់ឆ្នាំង ឱ្យ​ឡើងមក​រស់នៅ​លើគោក​ទាំង​អស់​នៅក្នុង​ឆ្នាំ​២០១៩​។ ក្នុងនោះ ជាង​២​ពាន់​គ្រួសារ បាន​ផ្តិតមេដៃ​យល់ព្រម​រួចហើយ ហើយ​អាជ្ញាធរខេត្ត ក៏បាន​បញ្ជូន​មេដៃ​ទាំងនោះ ជូន​ប្រមុខ​រាជរដ្ឋាភិបាល​រួចហើយ​ដែរ​៕ ​ដោយ ​៖ ​រចនា​

spot_img
×