Sunday, May 31, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ទៀ សីហា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

កោះកុង ៖ ឯកឧត្ត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នាក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានថ្លែងអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលជាស្ថាបត្យកម្ម និងសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ជានិមិត្តរូបនៃសន្តិភាពពីការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈនយោបាយឈ្នះ ​ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅភូមិសាស្រ្តខេត្តកោះកុង។

នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍បន្ថែមទៀតថា ខ្ញុំសូមឧទ្ទិសឱ្យមរតកសន្តិភាព និងមរតកសំណង់ប្រវត្តិសាស្ត្រនៅកម្ពុជា ក្លាយជាស្មារតីដឹងគុណចំពោះវីរជនអ្នកដែលបាននាំមកនូវសន្តិភាព វីរជនដែលកំពុងបន្តវេនការពារសន្តិភាព និងសូមឱ្យការសម្តែងនូវក្តីស្រឡាញ់ចំពោះសុខសន្តិភាពនេះ ក្លាយជាខឿនការពារជាតិដ៏រឹងមាំ និងមានសារៈសំខាន់បំផុត សម្រាប់ប្រជាជាតិកម្ពុជា ដែលមិនអាចមានកម្លាំងអមិត្តណាមកបំបែកបំបាក់ ឬបំផ្លាញបានឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×