Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ទទួលស្គាល់​សហ​គ​មន៍​តំបន់ការពារធម្មជាតិ ដែនជម្រកសត្វព្រៃ​ស្រែ​ពក ចំនួន​៩ នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​

spot_img

​ខេត្ត​មណ្ឌល​គី​រី​៖ សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​៩ នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក នា​ខេត្ត​មណ្ឌល​គី​រី នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​បរិស្ថាន​។ ការបង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ​នេះ គឺ​ធ្វើឡើង​តាមរយៈ​ការស្នើ​សុំ​ការគាំទ្រ​ពី​សហគមន៍​មូលដ្ឋាន ដើម្បី​ឱ្យ​សហគមន៍​មានលទ្ធភាព​ពេញលេញ ចូលរួម​គ្រប់គ្រង ប្រើប្រាស់ អាស្រ័យ​ផល​ប្រកបដោយ​និរន្តរភាព និង​ប្រសិទ្ធភាព​។​

​លោក សូ ខន​ឬ​ទ្ធីគុណ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ចូលរួម​ជា​អធិបតី​ក្នុង​ព្រឹត្តិការណ៍​នេះ ហើយ​បាន​លើកឡើង​ថា​សហគម​ន៍​មាន​តួ​នី​សំខាន់​ក្នុង​ការចូលរួម​ដោយផ្ទាល់ ក្នុង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។ លោក បានបញ្ជាក់​ថា បន្ទាប់ពី​ទទួល​សំណើ​ពី​សហគមន៍​មូលដ្ឋាន ក្រសួង​បរិស្ថាន​បាន​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​មកពី​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន និង​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ចុះ​សិក្សា និង​វាយតម្លៃ​ពី​លទ្ធភាព​ផ្ទេរ​សហគមន៍​ព្រៃ​ការពារ មក​ជា​សហគមន៍ តំបន់ការពារធម្មជាតិ​។​

​សូមបញ្ជាក់​ថា សហគមន៍​ទាំង​៩ មកពី​ស្រុក​ពេជ្រា​ដា និង​ស្រុក​កោះ​ញែក ស្ថិតក្នុង​តំបន់​ការពារ​ដែនជម្រកសត្វព្រៃ​ស្រៃពក ខេត្ត​មណ្ឌល​គី​រី បាន​ក្លាយជា សហគមន៍​តំបន់ការពារធម្មជាតិ​រួមមាន​៖ ១- សហគមន៍​តំបន់ការពារធម្មជាតិ​ទូ​លុង ឃុំក្រង់​តេះ ស្រុក​ពេជ្រា​ដា ២- សហគមន៍​តំបន់ការពារធម្មជាតិ ត្រពាំង​ក្អើម ឃុំ​ពូ​ជ្រៃ ៣- សហគមន៍​តំបន់ការពារធម្មជាតិ ពូ​ជ្រៃ ឃុំ​ពូ​ជ្រៃ ៤- សហគមន៍​តំបន់ការពារធម្មជាតិ ក្រង់រ​ពុក ឃុំ​ពូ​ជ្រៃ ស្ថិតនៅ​ស្រុក​ពេជ្រា​ដា និង ៥- សហគមន៍​តំបន់ការពារធម្មជាតិ អូរ​ង្លាវ ឃុំ​ស្រែ​ហ៊ុយ ៦- សហគមន៍​តំបន់ការពារធម្មជាតិ​អូរ​ឈួល ឃុំ​ស្រែ​ហ៊ុយ ៧- សហគមន៍​តំបន់ការពារធម្មជាតិ ម៉ា​លឺ​ល​កង​ប្រស់ ឃុំ​ណង​ឃី​លឹក ៨- សហគមន៍​តំបន់ការពារធម្មជាតិ​អរ​បួន​លើ ឃុំ​អរ​បួន​លើ ៩- សហគមន៍​តំបន់ការពារធម្មជាតិ យ៉ូក​ណាម​រ៉ាម ឃុំ​សុខសាន្ត ស្ថិតនៅ​ស្រុក​កោះ​ញែក​។​

​នៅក្នុង​ឆ្នាំនេះ ក្រសួង​បរិស្ថាន កំពុង​ដំណើ​ការទទួលស្គាល់​សហ​គ​មន៍​តំបន់ការពារធម្មជាតិ​ចំនួន​១៧ នៅ​ខេត្ត​មណ្ឌល​គី​រី ពោធិ៍សាត់ និង​កំពង់ស្ពឺ បន្ថែម​លើ​សហគមន៍​ចំនួន​១៥១ ដែល​មាន​ក្នុង​ពេល​បច្ចុប្បន្ន និង ដែល​មាន​ផ្ទៃដី​ចំនួន​២៤៨៨៥៧ ហិកតា និង​មាន​ប្រជាជន​ចូលរួម​ចំនួន ៣៦០៥៨ គ្រួសារ ស្មើនឹង​២៧០​ភូមិ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​ 

spot_img
×