Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រ​ជា​ពល​រដ្ឋ​​មាន​​ជីវ​ភាព​​ខ្វះ​ខាត សរុប ៦៧ គ្រួ​សារ មក​ពី ៨ ឃុំ ក្នុង​ស្រុក​​កំ​ពង់​រោទិ៍​​ទទួល​បាន​​អំ​ណោយ​​របស់​កាកបាទក្រហម​កម្ពុជា​

spot_img

ខេត្តស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណ​:​អភិបាលខេត្ត និង​ជា​ប្រធាន​គណ​: កម្ម​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃអាទិត្យ ០៦​រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ៤១ គ្រួសារ ចាស់ជរា ១៨ គ្រួសារ ជនពិការ ៦​គ្រួសារ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ១​គ្រួសារ និង​កុមារកំព្រា ១​គ្រួសារ សរុប ៦៧ គ្រួសារ មកពី ៨ ឃុំ ក្នុងស្រុក​កំពង់រោទិ៍ ។​ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅក្នុង​បរិវេណ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ម៉ែន វិបុល អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហមកម្ពុជា​ខេត្ត បាន​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ ពិសេស​ចាស់ជរា​គ្មាន​ទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​ជាដើម ។

​ជាមួយនេះ លោក ម៉ែន វិបុល ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ ដោយ​រដូវ​នេះ​ជា​រដូវភ្លៀង រដូវ​ទឹក​ឡើង ដែល​ងាយ​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដោយសារ​រន្ទះ លង់ទឹក សត្វ​អ​សិរ​ពិស​ចឹក ឬ​ខាំ និង​បញ្ហា​សុខភាព​កូនចៅ​បណ្ដាលមកពី​មូស​ខ្លាំ​ខាំ ជាដើម ហើយ​ក្នុងករណី​មាន​បញ្ហា​អ្វី​កើតឡើង ក្នុង​គ្រួសារ ត្រូវរាយការណ៍ជូន​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ដើម្បី​មាន​វិធាន​ការចុះ​អន្ត​រា​គមន៍​ជួយ​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស និង​ទាន់ពេលវេលា ។​

​អំណោយ​ដែល​ចែកជូន​ទាំង ៦៧ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០​គ​.​ក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង កន្ទេល​ជ័រ​បត់ ១ ឃី​ត​១​កញ្ចប់ (​មុង ភួយ សារុង ក្រមា​) រួម​និង​ថវិកា​ធ្វើដំណើរ ៤០.០០០ រៀល ៕​ ដោយ ៖ វ៉ៃ​កូ​

spot_img
×