Thursday, June 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស ២៦នាក់ ក្នុងនោះមានជនជាតិចិន ០៣នាក់ និងជនជាតិវៀតណាម ២៣នាក់ មិនមានលិខិតឆ្លងដែនជាប់ខ្លួន និងបានរកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិច ជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

រដ្ឋបាលខេត្តព្រះសីហនុ បានឪ្យដឹងថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះវីឡាមួយកន្លែង បានរកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ស្ថិតក្នុងភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន៖

  • កុំព្យូទ័រយួរដៃចំនួន ១១គ្រឿង
  • ទូរស័ព្ទដៃចំនួន ២០គ្រឿង
  • រថយន្ត ២ គ្រឿង
  • ម៉ូតូ ១ គ្រឿង
    ជាមួយគ្នានោះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ២៦នាក់ ស្រី០៣ នាក់ ក្នុងនោះមានជនជាតិចិន ចំនួន ០៣នាក់ និងជនជាតិវៀតណាមចំនួន ២៣នាក់ មិនមានលិខិតឆ្លងដែនជាប់ខ្លួន។
    បច្ចុប្បន្ន ជនសង្ស័យទាំង ២៦នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី
×