Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០១ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ មាន​អ្នក​ជួយ​យក​អាសា​ពេល​មាន​បញ្ហា ។ លុយកាក់ ធូរធារ ចំណូល​កើន​ជាប្រចាំ ។ មនោសញ្ចេតនា ល្អប្រសើរ ។​

ឆ្នាំឆ្លូវ ៖ ការងារ ប្រមូលផ្តុំ​បំពេញការងារ​របស់ខ្លួន កុំ​ជ្រៀតជ្រែក​រឿង​អ្នកដទៃ ។ លុយកាក់ ត្រូវ​ចំណាយ​ច្រើន គួរ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា កើតការ​ឈ្លោះប្រកែក​គ្នា​ដោយសារ​រឿង​តូចតាច ។​

​ឆ្នាំខាល ៖ ការងារ លេច​ឱកាសល្អៗ​ច្រើន សម្រាប់​អ្នក​ឈោង​ទៅកាន់​ទី​ខ្ពស់ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា រីករាយ​សប្បាយ​ជានិច្ច ។​

​ឆ្នាំថោះ ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ធ្វើ​ការងារ បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់គ្នា ។ លុយកាក់ មិនល្អ មិនត្រូវ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា គួរ​ចេះ​គោរព​ថែរក្សា​មនោសញ្ចេតនា បច្ចុប្បន្ន​កុំ​ឲ្យ​ប្រេះឆា ។​

​ឆ្នាំរោង ៖ ការងារ គួរ​ចេះ​ច្នៃប្រឌិត មោះមុត​ក្នុង​ការងារ​ទើប​ទទួលបាន​លទ្ធផល​ល្អ ។ លុយកាក់ ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​ជោគជ័យ​សម្រាប់​ការស្វែងរក​លាភ​ចូល​បន្ថែម ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។​

​ឆ្នាំម្សាញ់ ៖ ការងារ ធ្លាក់ចុះ ជួប​ឧបសគ្គ​ច្រើន ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ពុំ​ធ្លាក់ តែ​ក៏​ពុំ​កើន ។ មនោសញ្ចេតនា ងាយ​កើត​ទំនាស់​គ្នា​ខ្វែង​សម្តី​គ្នា ។​

​ឆ្នាំមមី ៖ ការងារ ត្រូវមាន​ផែនការ​ច្បាស់លាស់ កុំ​ធ្វើ​អ្វី​ដោយ​ប្រថុយប្រថាន ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា រីករាយ​ផ្អែមល្ហែម ។​

​ឆ្នាំមមែ​៖ ការងារ ត្រូវ​នឹងនរ​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ ។ មនោសញ្ចេតនា មិនល្អ មានរឿង​ឈ្លោះ​ទាក់​ទែង ងាយ​នាំ​ដល់​ការបែកបាក់ ។​

​ឆ្នាំវក ៖ ការងារ ទទួលបាន​លទ្ធផល​ល្អ​ច្រើន ។ លុយកាក់ គួរ​ចេះ​ក្តាប់​ឱកាស​រកប្រាក់​ដែល​អ្នកដទៃ​នាំមក​ឲ្យ ។ មនោសញ្ចេតនា គួរ​ម្ចាស់ការ​ជាង​មុន​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំរកា ៖ ការងារ ធ្វើការ​ត្រូវមាន​ផែនការ​ច្បាស់លាស់​ទើប​មិន​ជួប​រឿង​បរាជ័យ ។ លុយកាក់ មានឱកាស​បង្កើន​ចំណូល​ច្រើន ត្រូវ​ចាប់យក​ឲ្យ​ទាន់ពេលវេលា ។ មនោសញ្ចេតនា មានការ​ប្រែប្រួល​ច្រើន ទាំង​ល្អ និង​អាក្រក់ ។​

​ឆ្នាំចរ ៖ ការងារ ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការសហការ​ចរចា​ជំនួញ ។ លុយកាក់ បាត់​តុល្យភាព​ចំណូល -​ចំណាយ ។ មនោសញ្ចេតនា ត្រូវ​ប្រយ័ត្ន​ក្នុង​ទំនាក់ទំនង​ភេទ​ផ្ទុយគ្នា ។​

​ឆ្នាំកុរ ៖ ការងារ ល្អប្រសើរ ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ ។ លុយកាក់ មានឱកាស​បាន​ឡើង​ប្រាក់ខែ ។ មនោ​ញ្ចេ​ត​នា ពោរពេញ​ដោយ​ភាព​រីករាយ​ផ្អែមល្ហែម ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការសារភាព​ស្នេហ៍ ៕​

spot_img
×