Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល្លឺម៉ង់​ព្រមាន​ប្រធានាធិបតី​អាមេរិក មិន​គប្បី​«​បំផ្លាញ​» អង្គការសហប្រជាជាតិ​

spot_img

​តាម AFP នៅ​ថ្ងៃទី​៣០​ខែកញ្ញា នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Angela Merkel បាន​ព្រមាន​ប្រធានាធិបតី​អាមេរិក​Donald Trump ថា​មិន​គប្បី «​បំផ្លាញចោល​»​អង្គកា​សហប្រជាជាតិ​។​

​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Angela Merkel

​ថ្លែង​ក្នុង​ពិធី​ឃោសនា​ស្វែងរក​សន្លឹកឆ្នោត​មួយ​នៅ​រដ្ឋ Bavaria នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​សង្កត់ធ្ងន់ថា ការបំផ្លាញ​អ្វីមួយ​នោះ តែ​ពុំទាន់​អភិវឌ្ឍន៍​បាន​អ្វីមួយ​ថី្ម​មួយ​ជាង គឺជា​រឿង​ដ៏​សែន​គ្រោះថ្នាក់​»​។​

​អ្នកស្រី​Angela Merkel ដែល​ធ្លាប់ជា​សម្ព័ន្ធមិត្ត​ស្និទ្ធស្នាល​របស់​អតីត​ប្រធានាធិបតី​អាមេរិក​Barack Obama ជឿថា​លទ្ធិ​ពហុភាគី​គឺជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​ជាច្រើន​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​។​

​តាម​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​រូបនេះ ប្រធានាធិបតី​Trump មិនអាច​មិន​សម្លឹង​ឃើញ​ឱកាស​ដើម្បី​ស្វែងរក​នូវ​ដំណោះស្រាយ ដើម្បី​ផល​ប្រ​ប្រយោជន៍​ទាំងសងខាង ប៉ុន្តែ​លោក​Trump​ សម្លឹង​ឃើញតែ​ម្ខាង​ឈ្នះ​ក្នុ​ង​ណ្ដា​កិច្ចចរចា​អន្តរជាតិ​៕
​សូ​យ​ន​

spot_img
×