Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូត​ជប៉ុន​និង​ភរិយា ទៅ​បុណ្យ​កាន់បិណ្ឌ​នៅ​វត្ត​ឧណ្ណាលោម​

spot_img

​ភ្នំពេញ ​៖ Embassy of Japan in Cambodia ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បានប្រកាសថា នៅក្នុង​រដូវ​បុណ្យកាន់បិណ្ឌ​ប្រពៃណី​ខ្មែរ លោក ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​ភរិយា បាន​អញ្ជើញ​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ឧណ្ណាលោម ដើម្បី​អុជ​ធូប ដាក់​បាត្រ ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា ។ កាយវិការ​របស់​ឯក​អគ្គរាជទូត​ជប៉ុន បាន​ធ្វើឲ្យ​មហាជន​ជាច្រើន​ចាប់អារម្មណ៍ និង​កោតសរសើរ​ជា​ខ្លាំង​ចំពោះ​ទឹកចិត្ត​របស់​លោក​។​

​តាមរយៈ​ខ្សែ​វីដេអូ ដែល​ផ្សព្វផ្សា​យផេក​ហ្វេស​ប៊ុក​របស់​ស្ថានទូតជ​ប៉ុន មាន​ចំណងជើង​ថា “៦០​វិនាទី​ពី​លោក​ទូត​ជប៉ុន​”
​លោក​ទូត​និយាយ​អំពី​ពិធីបុណ្យកាន់បិណ្ឌ​នៅ​កម្ពុជា​។ ឯកអគ្គរាជទូត​ជប៉ុន បាន​មានប្រសាសន៍ថា “​ជម្រាប​សួរ​អស់លោក លោកស្រី តើ​បាន​ទៅ​វត្ត​ហើយ​ឬ​នៅ​? ថ្ងៃនេះ (​ទី​២៩​កញ្ញា​) ខ្ញុំ​បាន​មក​វត្ត​វណ្ណា​លោម ហើយ​ខ្ញុំ​បាន​សម្តែង​នូវ​ការកោតសរសើរ នៃ​ការរៀបចំ​ពិធីបុណ្យ​ភ្ជុំ ដូចជា ការ​ប្រគេន​ចង្ហាន់ មាន​ម្ហូប​អ​ហារ ស្លាធម៌​ជាដើម ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​ដល់​ជីដូន​ជីតា​ញាតិ​ការ​ទាំង​៧​សណ្តាន ដែល​បាន​ចែក​ឋាន​ក្នុងឱកាស នា​ពិធី​កាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ខ្ញុំ​សូម​ជូនពរ លោក លោកស្រី សម្បាយ​រីករាយ​នឹង​ការជួបជុំ​គ្រួសារ និង​ដំណើរ​កម្សាន្ត​ប្រកបដោយ សុវត្ថិភាព សូម​អរគុណ​”៕  ដោយ​៖​កូឡាប​

 

ខាងក្រោម​នេះ​ជា​វីដូអូ​និយាយ​អំពី​សកម្មភាព​របស់លោ​ក​ទូត​ជប៉ុន​ទៅ​វត្ត​ឧណ្ណា​លោម​៖

spot_img
×