Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកការទូត​អា​មេ​រិច​៖ កូរ៉េខាងជើង​កំពុង​រុញច្រាន​ពិភពលោក​ឲ្យ​ធ្លាក់​ក្បែរ​សង្គ្រាម​

spot_img

សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​បានធ្វើការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅ​នឹង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​កូរ៉េខាងជើង នៅ​ក្នុង​កំឡុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ក្នុង​ទី ក្រុង​ញូ​វ​ញ៉​ក​កាលពី​ថ្ងៃ​ពុធ ហើយ​ក្នុង​កំឡុង​កិច្ចប្រជុំ ឯកអគ្គរដ្ឋទូត​អា​មេ​រិច អ្នកស្រី Nikki Haley បាន​ថ្លែងថា សកម្មភាព​របស់រប​ប​កូរ៉េ​ខាងជើង​បាន​នាំ​ពិភពលោក​ទៅ​ក្បែរ​សង្គ្រាម​។​

ឯកអគ្គរដ្ឋទូតអាមេរិចប្រឆាំងអង្គការសហប្រជាជាតិ អ្នកស្រី Nikki Haley

​អ្នកស្រី​ថ្លែង​ដូច្នេះ​ថា “​អ្នកដឹកនាំ​ផ្តាច់ការ​កូរ៉េ​ខាងជើង​បាន​ធ្វើការ​ជ្រើសរើស កាល​ពី​ម្សិលមិញ ដែល​ជំរើស​នោះ​បាន​នាំ​ពិភពលោក​ឲ្យទៅ​ក្បែរ​សង្គ្រាម​។ ពួក​យើង​មិន​ដែល​ចង់​ស្វែងរក​សង្គ្រាម​ជាមួយ​កូរ៉េ​ខាងជើង​នោះទេ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន យើង​នៅតែ​មិន​ចង់​បាន​សង្គ្រាម​។ ប្រសិន​ជា​សង្គ្រាម​មក​ដល់​មែន គឺ​វា​ដោយសារ​តែ​សកម្មភាព​បង្ក​រឿង​ដូច​អ្វី​ដែល​យើង​បាន​មើលឃើញ​ពី​ថ្ងៃ​ម្សិលមិញ​”​។​

​អ្នកការទូត​អា​មេ​រិច​ដដែល​និយាយទៀតថា “​ប្រសិន​សង្គ្រាម​កើតឡើង​មែន ពិត​ប្រាកដ​ណាស់ កូរ៉េ​ខាងជើង​នឹង​ត្រូវកំទិច​”​។​

​បន្ទាប់​ពី​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាញ​កាលពី​ថ្ងៃ​អង្គារ អ្នកការទូត​អា​មេ​រិច​បាន​ស្នើ​ឲ្យមាន​កិច្ចប្រជុំ​បន្ទាន់​ជាមួយនឹង​ឯកអគ្គរដ្ឋទូត កូរ៉េខាងត្បូង និង​ឯកអគ្គរាជទូត​ជប៉ុន​។​

Nikki Haley ថ្លែង​បន្តទៀតថា “​នៅ​ថ្ងៃ​ម្សិលមិញ របប​កូរ៉េ​ខាងជើង​បាន​ជ្រើស​ជំរើស​មួយ វា​ជ្រើសរើស​បន្ត​ការគំរាមកំហែង​ផ្នែក​នុយក្លេអ៊ែរ​។ វា​ជ្រើសរើស​ការធ្វើសកម្មភាព​ដែល​មិន​គោរព​ដល់​ពិភពលោក​។ វា​ជ្រើសរើស​ប្រឆាំង​ទៅនឹង​ការអត់ធ្មត់​របស់​ពិភពលោក​ដែល​កំពុង​រួម​គ្នា​ប្រឆាំង​នឹង​ភាពព្រហើន​របស់​វា​”​។​

​អ្នកស្រី​ក៍​បាន​ស្នើ​ឲ្យ​ប្រទេស​ទាំងអស់ គួរ​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​កូរ៉េខាងជើង ព្រមទាំង​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា វិទ្យាសាស្ត្រ បច្ចេកទេស និង​ពាណិជ្ជកម្ម​ផងដែរ​។​

“​ពួកគេ​ក៍​ត្រូវតែ​កាត់​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​របប​ព្យុងយ៉ាង តាមរយៈ​ការ​បញ្ឍប់​ការនាំចូល និង​នាំចេញ និង​បណ្តេញ​កម្មករ​កូរ៉េខាងជើង​ចេញ​ឲ្យអស់​’​។​

​របប​កុម្មុនិស្ត​ព្យុងយ៉ាង បាន​អះអាង​ថា​ខ្លួន​បាន​ទទួល​ជោគជ័យ​ក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ប្រភេទ​ថ្មី ដែល​អាច​មាន​សមត្ថភាព​បាញ់​ដល់​គ្រប់​ទីកន្លែង​នៃ​ទឹកដី​អា​មេ​រិច​។​
​កូរ៉េ​ខាងជើង​បាន​អះអាង​នៅ​ក្នុង​ទូ​រទស្ស​ន៏​ថា ខ្លួន​បាន​សម្រេច​បេសកម្ម​របស់ខ្លួន​ក្នុងការ​ក្លាយ​ជា​រដ្ឋ​នុយក្លេអ៊ែ​រហើយ​។​

​មី​ស៊ី​ល​ឆ្លង​ទ្វីប​រយៈ​ចំងាយ​ឆ្ងាយ​ឈ្មោះ Hwasong-15 បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ជប៉ុន​។ ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​នេះ បណ្តាលឲ្យ​មាន​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​សហគម​ន៏​អន្តរជាតិ​។​

​បើ​តាម​ការបញ្ជាក់​របស់​យោធា​កូរ៉េខាងត្បូង​បាន​ឲ្យដឹង​ថា មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បាញ់​នោះ ហោះ​បាន​រយៈ​កំពស់ ៤.៥០០​គីឡូម៉ែត្រ និង​ក្នុង​រយៈ​ចំងាយ ៩៦០​គីឡូម៉ែត្រ​៕​ សុភ័ក្ត្រ

spot_img
×