Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​៤​នាក់ ដោយ​រថយន្ត​ដឹក​ដី​បុក​ម៉ូតូ លើ​ផ្លូវជាតិ​លេខ​៣

spot_img

​ខេត្ត​កណ្ដាល ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក រវាង​រថយន្ត​ជាមួយ​ម៉ូតូ បណ្តាលឲ្យ​ស្លាប់ ៤​នាក់​(​ស្រី​៣​នាក់​) កើតហេតុ​ថ្ងៃអាទិត្យ ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥និង៤០​នាទី លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤-៣៥ ត្រង់​ចំណុច​ភូមិ​ក្រាំង​គាំ ឃុំ​ត្បែង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​។​

​ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បញ្ជាក់​ពី​សភា​ពនៃ​រឿងហេតុ​នេះ​ថា ៖ មុនពេល​កើតហេតុ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក HONDA CLICK ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​1T-4477 បើកបរ​សោយ​ឈ្មោះ ខាត់ ពៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចក ឃុំ​មហា​ឬ​ស្សី ស្រុក​គង​ពីសី ខេត្ត​កំពង់ស្ពឺ (​បើកបរ​មាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​) រួម​ដំណើរ​ចំនួន ៣​នាក់ ១/​ឈ្មោះ ហៀ​ង ភ័​ស្ត អាយុ​២៥​ឆ្នាំ ត្រូវជា​ប្រពន្ធ ២/​ឈ្មោះ ហៀ​ង ធីតា ភេទ​ស្រី អាយុ​១៣​ឆ្នាំ ៣/​ឈ្មោះ ហៀ​ង ផៃ​យ៉​ម ភេទ​ស្រី អាយុ​១២​ឆ្នាំ អ្នក​ទាំង​៣ មាន​ទីលំ​នៅ​ភូមិ​ឃុំ​ជាមួយ​អ្នកបើកបរ​។ ពេល​បើកបរ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​3D-2412 ប្រភេទ​បែន អ្នកបើកបរ​រត់គេច ជា​កម្មសិទ្ធិ​របស់​ឈ្មោះ គឹម ថង មាន​ទីលំនៅ​ផ្ទះ​លេខ​២០២ ផ្លូវ​វត្ត​អង្គ​តា​ម៉ិញ ភូមិ​គោក​ចំ​បក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បើកបរ​មាន​ទិសដៅ​ផ្ទុយគ្នា ។​

​នគរបាល​ស្រុក​កណ្តាលស្ទឹង បាន​សេចក្តីសន្និដ្ឋាន​ជំហាន​ដំបូង​ថា ករណីនេះ បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ បើកបរ​ចូល​ចំណែក​ផ្លូវ​យាន​ម្ខាង​ទៀត ដែល​មាន​ទិសដៅ​ផ្ទុយគ្នា ចំណែក​អ្នកបើកបរ​រថយន្ត បើកបរ​មាន​ល្បឿន​លឿន​។​

​បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង កំពុង​ធ្វើការ​វាស់វែង ដើម្បី​យក​រថយន្ដ និង​ម៉ូតូ​ទៅ​រក្សាទុក ដោះស្រាយ​តាម​នីតិវិធី​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×