Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុនពេល​មាន​ការទុកចិត្ត​របស់​សហរដ្ឋអាមេរិក កូរ៉េ​ខាង ជើង នឹង​មិន​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទេ​

spot_img

លោក Ri Yong Ho រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ខាងជើង​បាន​ប្រាប់​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​ថា «​ដោយ​មិន​មាន​ការទុកចិត្ត​សហរដ្ឋអាមេរិក យើង​នឹង​មិន​មាន​ទំនុកចិត្ត​ខាង​សន្តិសុខ​របស់​យើង​ទេ ហើយ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ យើង នឹង​មិន​រុះរើ​អាវុធ​របស់​យើង​ជា​ឯកតោភាគី​នោះទេ​»​។​

ដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េខាងជើង Ri Yong Ho ថ្លែង​នៅ​មហាសន្និបាត​លើក​ទី​៧៣ នៅ​អង្គការ​សហប្រជាជាតិ នៅ​បុរី​ញូវយ៉ក កាលពី​ថ្ងៃ​ទី​២៩ កញ្ញា ២០១៨​។​

រដ្ឋមន្ត្រីការបរទេស​កូរ៉េ​ខាងជើង​បាន​បន្តថា «​ការតាំង​ចិត្ត​របស់​សាធារណរដ្ឋ​ប្រជា​មានិតុ​ប្រជាធិបតេយ្យ​កូរ៉េ (DPRK) ដល់​ការធ្វើ​មិនឲ្យ​មាន​អាវុធ​នុយក្លេអ៊ែ​រមាន​ភាពជាក់លាក់​។ ការណ៍​នេះ​អាច​ធ្វើទៅបាន បើ​សហរដ្ឋអាមេរិក​ធ្វើឲ្យ​យើង​មាន​ទំនុកចិត្ត​លើសហ​រដ្ឋ​អាមេរិក​នោះ​»​។​

លោក​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងជើង​បាន​និយាយ​ទៀត​ថា​កង្វះ​ភាព​ទុកចិត្ត​លើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជា​មូល ហេតុ​ធ្វើឲ្យ​ការពិភាក្សាកា​រគ្មាន​អាវុធ​នុយក្លេអ៊ែរ នោះ​ជាប់​គាំង​ចាប់តាំងពី​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ប្រទេស​សិង្ហបិរី​នៅ​ខែ​មិថុនា រវាង ប្រធានាធិបតី​Donald Trump និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un​។​

រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​ចាត់វិធានការ​ជា​ដុំកំភួន រួម​មាន​ការបញ្ឈប់​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​ឆ្លង​ទ្វីប​ដែល​ត្រូវបាន​ហាត់​ឃាត់​នៅ​ក្រោម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជាតិ ដែល​នៅ​មាន​ជា​ធរមាន​ហើយ​នឹង​រុះរើ​កន្លែង​សាកល្បង​នុយក្លេអ៊ែរ Punggye ក៏ប៉ុន្តែ មិន​បាន​ឃើញ​ការឆ្លើយតប​ពី​សហរដ្ឋអាមេរិក​ទេ​។​

លោក​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងជើង​បាន​ព្រមាន​ថា ប្រសិនបើ​ប្រទេស​ទាំង​២​បន្ត​មិន​ទុកចិត្ត​គ្នា សេចក្តីថ្លែងការណ៍​រួម​របស់​ជំនួប​កំពូល​នឹង​មាន​ជោគវាសនា​ដោយ​ការទទួល​ការបរាជ័យ​ដូច​កិច្ចព្រមព្រៀង​មុនៗ​រវាង​ប្រទេស​ទាំង​២​ដែរ​៕​សូ​យ​ន​

spot_img
×