Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ​៣០​ថ្ងៃ​នា ខែ​កញ្ញា ឆ្នាំ​២០១៨ ស្លាប់​១៣១​នាក់ របួស​សរុប ៣៣២​នាក់​

spot_img

​ភ្នំពេញ ៖ របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំង​ប្រទេស រយៈពេល​៣០​ថ្ងៃ គឺ​ថ្ងៃ​ទី​១-៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២៥០​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់​ចំនួន ១៣១​នាក់ របួស​សរុប ៣៣២​នាក់ របួសធ្ងន់ ២៥១​នាក់ របួសស្រាល ៨១​នាក់​។​

​យោង​តាមរ​បាយ​ការ​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៨​លើក​(​យប់​៤​លើក​) បណ្តាលឲ្យ​ស្លាប់ ៧​នាក់ របួស​ធ្ងន់​ស្រាល ២៣​នាក់​(​ស្រី​៨​នាក់​) មិន​ពាក់​មួកសុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១៤​នាក់​(​យប់​១១​នាក់​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ១៧​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ១០​គ្រឿង រថយន្ត​តូច ៣​គ្រឿង រថយន្ត​ធំ ៣​គ្រឿង យាន​ផ្សេងៗ​១​គ្រឿង ។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី ល្បឿន ៤​លើក​(​ស្លាប់​២​នាក់​) , មិន​គោរព​សិទ្ធិ​១​លើក​(​ស្លាប់​១​នាក់​), មិន​ប្រកាន់​ស្តាំ​២​លើក ស្លាប់​៣​លើក , ប្រជែង ១​លើក (​ស្លាប់​១​នាក់​) ។ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ មាន​ផ្លូវជាតិ ៦​លើក ផ្លូវ​ខេត្ត ២​លើក ។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៥​លើក រថយន្ត​តូច ២​លើក រថយន្ត​ធំ ១​លើក​។ ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​កំពង់ស្ពឺ ២​លើក ស្លាប់​៣​នាក់ របួស​៤​ក់ , កណ្តាល​១​លើក ស្លាប់​២​នាក់ , ភ្នំពេញ ១​លើក ស្លាប់​១​នាក់ របួស​៤​នាក់ និង​ខេត្ត​កំពង់ចាម ១​លើក ស្លាប់​១​នាក់ ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×