Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​ប្រកាសថា​បាន​កម្ទេច​សមាស​ភាព​ភេរ​វករ​៨៥.០០០​នាក់ នៅ​Syria

spot_img

តាម​TASS/AFP នៅ​ថ្ងៃទី​៣០ ខែកញ្ញា ប្រធាន​គណៈកម្មការ​ស​ន្តិ​សុខ​និង​ការពា​ជាតិ​នៃ​ព្រឹទ្ធសភា​រុស្ស៊ី Viktor Bondarev ឱ្យដឹងថា ៣​ឆ្នាំកន្លងមក​កងទ័ព​អាកាស​រុស្ស៊ី​បានសម្លាប់​សមាសភាព​ភេរវ​ករ​ប្រមាណ​៨៥.០០០​នាក់ តាមរយៈ​ការវាយប្រហារ​ពី​ដែនអាកាស​ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធនាការ​ប្រឆាំង​ភេរវ​ករ​នៅ​Syria​។​

​យន្តហោះ​ទម្លាក់​គ្រាប់បែក Sukhoi Su-24 របស់​រុស្ស៊ី​ស្ថិតនៅ​មូលដ្ឋាន​ទ័ពអាកាស​Hmeimim ប្រទេស​Syria

​តាម​លោក​Viktor Bondarev បញ្ជាក់​ច្បាស់​ថា អំឡុង​៣​ឆ្នាំកន្លងមក គោលដៅ​ពួក​ភេរវ​ករ​ប្រមាណ​១០០.០០០​នាក់​ដែល​រួមមាន​ទាំង​ឃ្លាំង​យុទ្ធភណ្ឌ​ផង​នោះបាន​រង​ការវាយប្រហារ​មាន​សមាសភាព​ភេរវ​ករ​ទាំងអស់​១០០.០០០​នាក់​បាន​ត្រូវកម្ទេច ក្នុងនោះ​មាន​៨៥.០០០​នាក់​ត្រូវបាន​កម្ទេច​ពី​ដែនអាកាស​។​

​លោក​ក៏បាន​ឱ្យដឹង​បន្ថែមថា កងទ័ព​រុស្ស៊ី​១១២​នាក់​បាន​ពលី​កម្ម​ក្នុង​យុទ្ធនា​ការប្រឆាំង​នៅ​Syria​។​មហន្តរាយ​អំពី​អាវុធ​របស់​រុស្ស៊ី រួមមាន​យន្តហោះ​៨​គ្រឿង ឧទ្ធម្ភាគចក្រ​៧​គ្រៀង​និង​រថពាសដែក​មួយចំនួន​ទៀត​។​

​ប៉ុន្តែ​បើតាម​តួលេខ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី (SOHR) នោះ​មាន​មនុស្ស​១៨.០០០​នាក់​ស្លាប់​ក្នុងអំឡុង​៣​ឆ្នាំកន្លងមក ដែល​ក្នុងនោះ​រួមមាន​ពលរដ្ឋ​សាមញ្ញ​៧៩៨៨​នាក់ ហើយ​ពួក​ភេ​វរ​ករ​អាច​មានតែ​៥.២៣៣​នាក់ ក្រៅពីនោះ​គឺជា​សមាសភាព​នៃ​កងកម្លាំង​បះបោរ​របស់​អ៊ីស្លាម​និង​ជ្រុលនិយម​៕
​សូ​យ​ន​

spot_img
×