Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាល់​ថ្លៃ​ស្នាក់នៅ ម្ហូបអាហារ ត្រូវ​សរសេរ​ឲ្យបាន​ច្បាស់ ដាក់​ក្នុង​តារាង ដើម្បី​ឲ្យ​ភ្ញៀវ​ឲ្យ​បាន​ដឹង​ជា​មុន ចៀសវាង ការកំណត់ថ្លៃ​ខ្ពស់​ហួសហេតុ​

spot_img

​ភ្នំពេញ ​៖ ក្រសួង​ទេសចរណ៍ បាន​ចេញ​សារាចរ​ណែនាំ ឲ្យ​ពង្រឹងគុណភាព​ផលិផ​ល​ទេសចរណ៍ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ ចាប់ពី​ថ្ងៃ​ទី​៨-១០ ខែតុលា ឆ្នាំ​២០១៨​ខាងមុខ​។​

​តាម​សារាចរ​ណែនាំ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានឲ្យដឹងថា ត្រូវ​សហការ​ជាមួយ​ប្រតិបត្តិ​ករ​ទេសចរណ៍ ចូលរួម​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ចូលរួម​ទប់ស្កាត់​ការជួញដូរ​ប្រើប្រាស់​គ្រឿងញៀន និង​ការធ្វើ​អាជីវកម្ម​ជួញដូរ​ផ្លូវភេទ​លើ​កុមារ និង​ទប់ស្កាត់​រាល់​សកម្មភាព​ក្មេង​ទំនើង និង​ត្រូវ​អនុវត្ត​តាម​ច្បាប់ និង​ការណែនាំ​របស់​រដ្ឋ លើក​កម្ពស់​​​គុណភាព សេវាកម្ម និង​អនាម័យ​ម្ហូបអាហារ​ព្រមទាំង​រក្សា​តម្លៃ​ផលិតផល និង​សេវា​ឲ្យបាន​សមរម្យ ។​

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា “​រាល់​ថ្លៃ​ស្នាក់នៅ ម្ហូបអាហារ​ត្រូវ​សរសេរ​ឲ្យបាន​ច្បាស់ដាក់​ក្នុង​តារាង ដើម្បី​ជម្រាបជូន​ភ្ញៀវ​ឲ្យបាន​ដឹង​ជា​មុន ចៀសវាង​ការកំណត់ថ្លៃ​ខ្ពស់​ហួសហេតុ​។ ករណី​មិន​អនុវត្ត​តាម​តារាង ដែល​បាន​បិទ​ផ្សាយ​ម្ចាស់​មូលដ្ឋាន ឬ​សេវាកម្ម​ទេស​ចរណ៍​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។ ត្រូវ​ស​ហាករ​ចុះ​តាម​គោលដៅ ទេសចរណ៍​សំខាន់ៗ ដើម្បី​អប់រំ​ផ្សព្វផ្សាយ​ការបញ្ជ្រាប​ការយល់ដឹង ជា​សាធារណៈ​ដល់​ភ្ញៀវ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​”​។​

​គ្រប់​មន្ទីរ​រាជធានី ខេត្ត ត្រូវ​ធ្វើ​របាយការណ៍​ប្រចាំថ្ងៃ​នី​មួយៗ និង​បូក​សរុប​ស្ថិតិ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កម្សាន្ត នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍ នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ទាំង​៣​ថ្ងៃ ហើយ​ផ្ញើ​របាយការណ៍​មក ទីស្តីការ​ក្រសួង​ទេសចរណ៍ បាន​ឆាប់រហ័ស​ដើម្បី​បូក​សរុប​លទ្ធផល​ជូន​រាជរដ្ឋាភិបាល​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×