Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Indonesia ​៖ កលិយុគ​ចាប់ផ្តើម​ក្រោយ​មហន្តរាយ​ស៊ូណា​មិ ​ព្រោះ​ការស្រេកឃ្លាន​

spot_img

ពលរដ្ឋ​នៅ​ទីក្រុង​Palu បាន​ម្រុ​ក​ចូល​យក​ទំនិញ​ពី​ហាង​លក់ដូរ​ទាំងឡាយ​ដែល​ត្រូវ​បាក់​រលំ​ ព្រោះ​ជំនួយ​សង្គ្រោះ​ពី​រដ្ឋាភិបាល​មាន​ភាពយឺតយ៉ាវ​។​

នៅព្រឹកថ្ងៃ​ទី​៣០ខែ​កញ្ញា ​មនុស្ស​ជា​ច្រើនបាន​លុយ​ទឹក​ដើម្បី​យករ​ប​ស់របរ​ពី​មជ្ឈមណ្ឌល​ពាណិ​ជ្ជ​កម្ម​ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​គ្រោះថ្នាក់​ធម្មជាតិ​នៅ​ទីគ្រុង​ Palu ។

ហ្វូងមនុស្ស​ដើរ​ប្រមែ​ល​ប្រមូល​ស្បៀង​អា​ហារ របស់របរ ​គ្រា​ដែល​ការងារ​សង្គ្រោះ​របស់​រដ្ឋា​ភិ​បាល​នៅ​តំបន់​នោះ​មាន​ភាព យឺតយ៉ាវ ​ព្រោះ​ជួប​ការលំបាក​ច្រើន​

​​ទិដ្ឋភាព​នៅ​ម​ជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ដែល​ត្រូវ​ដួល​រាបស្មើ​ក្រោយ​ការរញ្ជួយ​ដី​និង​រលក​ស៊ូណាមិ​

បុរស​២​នាក់​កំពុង​ប្រើ​រទេះ​របស់​ផ្សារ​ទំនើបដើម្បី​ដឹក​ទំ​និញ​ដែល​គេ​យកបាន​ពី​ទីនោះ​

​គំនរ​ម៉ូតូ​ដែល​ត្រូវ​រលក​សមុទ្រ​«​ប្រមូល​»​ទៅ​ជ្រុង​ម្ខាង​នៃ​អគា​ពាណិជ្ជកម្ម​

មនុស្ស​រាប់ពាន់នាក់​ឈរ​តម្រៀបជួរ​ដើម្បី​ទទួល​ថ្នាំ​ជំនួយ​​ បន្ទាប់ពី​តំបន់​នោះ​ប្រភព​ប្រេងឥន្ធនៈ​បាន​រាំងស្ងួត​

​​ហ្វូងមនុស្ស​ប្រជែង​គ្នា​រង់ចាំ​ទទួល​សាំង​ពី​រថយន្ត​ជំនួយ​ដែល​បញ្ជូន​មកកាន់​តំបន់​រង​ការខូចខាត​ធ្ងន់ធ្ងរ​បំផុត​

​នេះ​ជា​របប​សាំង​ដែល​ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់​ទទួលបាន​បន្ទាប់ពី​ឈរ​តម្រៀបជួរ​រាប់​ម៉ោង​៕

​លី​សា​

spot_img
×