Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង ទម្លាយ​ចេញ​រូបភាព​ជា​ច្រើន នៅ​ខណៈពេលដែល​កាំជ្រួច Hwasong-15 ចាកចេញ​ពី​ទម្រ​

spot_img

​កាំជ្រួច​អន្តរជាតិ Hwasong-15 ត្រូវ​បាន​បាញ់​បង្ហោះ​ក្រោម​ការត្រួតពិនិត្យ​មើល​ផ្ទាល់​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​-​អ៊ុន​។​

​កាសែត Rodong Sinmun ដែល​ជា​ស្ថាប័ន​នាំ​ពាក្យ​របស់​បក្ស​ពលករ​កូរ៉េខាងជើង នៅ​ថ្ងៃនេះ​បាន​ប្រកាស​ផ្សាយ​រួប​ភាព​ជា​ច្រើន​ជុំវិញ​ករណី​បាញ់​បង្ហោះ​កាំ​ជ្រួច (ICBM) Hwason-15 ដែល​ត្រូវបាន​វាយតម្លៃថា ជា​កាំជ្រួច​បាញ់​ឆ្ងាយ​បំផុត​របស់​កូរ៉េខាងជើង​។​

មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ចុះហត្ថលេខា​ឲ្យ​ដំណើរការបាញ់​សាកល្ប​ង ហើយ​ក៏​នៅ​ឃ្លាំ​មើល​ផ្ទាល់​ដំណើរការ​ត្រៀម​បម្រុង និង​បាញ់​បង្ហោះ​កាំជ្រួច​នេះ​។​
Hwason-15 ត្រូវបាន​វាយតម្លៃ​ថា ជា​ការអភិវឌ្ឍន៍​នៃ​ប្រភេទ​កាំជ្រួច Hwason-14 ដែល​មុននេះ​ត្រូវ​បាន​សាកល្បង​២​លើក នា​អំឡុង​ខែ​កក​ដ្កា ហើយ​មាន​រយៈ​ចម្ងាយ​បាញ់​តាម​ការប្រកាស​គឺ​លើក​ទី​១ បាន ៧.០០០​គីឡូម៉ែត្រ ហើយ​លើក​ទី​២ ១០៤០០​គីឡូម៉ែត្រ ។​
គ្រាប់​កាំជ្រួច​នេះ​ត្រូវ​បាន​រថយន្ត​ដឹក​ទៅកាន់​ទម្រ​បាញ់​បង្ហោះ​ដោយ​ដាក់​បញ្ឈរ​ត្រង់​ឡើងលើ​។​

គ្រាប់​កាំជ្រួច Hwason-15 បាន​ចាកចេញ​ពី​ទម្រ​វេលា​ម៉ោង ៣​និង​១៧​នាទី ថ្ងៃទី​២៩/១១ នៅ​តំបន់​ឦសាន រដ្ឋធានី​ព្យុងយ៉ាង​។​

កាំជ្រួច​នេះ​បាន​ហោះ​ដល់​រយៈកម្ពស់​អតិប្បរមា ៤.៤៧៥ គីឡូម៉ែត្រ និង​រយៈ​ចម្ងាយ ៩៦០ គីឡូម៉ែត្រ វេលា​ហោះហើរ ៥៤​នាទី​។​

​ប្រសិនបើ​គ្រាប់​នេះ មាន​ជម្រើស​បាញ់​ល្អ​បំផុត គឺ​គ្រាប់​កាំជ្រួច​នេះ​អាច​បាញ់​បាន​ដល់​ទៅ​រយៈ​ចម្ងាយ ១៣.០០០ គីឡូម៉ែត្រ ឯណោះ ពោល​គឺ​គ្រប់គ្រាន់​សម្រាប់​ទៅដល់​គ្រប់​ទីកន្លែង​ប្រទេស​អាមេរិក​។​

លោក គីម ជុង​អ៊ុន ប្រកាសថា កូរ៉េ​ខាងជើង​បាន​សម្រេច​រួចរាល់​នូវ​ការអភិវឌ្ឍន៍ “​កងកម្លាំង​នុយក្លេអ៊ែរ​ជាតិ​” ហើយ​ក្លាយជា​ប្រទេស​នុយក្លេអ៊ែរ​មួយ​។​

​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​ថ្កោលទោស​ករណីនេះ លោក​ប្រធានាធិបតី​អាមេរិក Donald Trump ប្រកាសថា នឹង​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង ខណៈពេល​ចិន​បង្ហាញ​ពី​ការបារម្ភ​យ៉ាង​ជ្រាលជ្រៅ​បំផុត ។ អាល្លឺម៉ង់​សម្រេច​កោះហៅ​ឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង ដើម្បី​ប្រកាស​ប្រាប់​ពី​ការ​ថ្កោលទោស​របស់ខ្លួន​។ ចំណែក​រុស្ស៊ី​វិញ​បាន​ហៅថា នេះ​ជា​ទង្វើ​ញុះញង់​មួយ​។​

មេដឹកនាំ គីម ជុង​-​អ៊ុន ថតរូប​អនុស្សាវរីយ៍​រួម​ជាមួយ​កងកម្លាំង​ចួលរួម​ក្នុង​ពិធី​បាញ់​បង្ហោះ​កាំ​ជ្រួច Hwason-15 ។​

​ពលរដ្ឋ​កូរ៉េខាងជើង​អបអរសាទរ​ពេល​ទទួលបាន​ព័ត៌មាន​ពី​ការសាកល្បង​ទទួលបាន​ជោគជ័យ​។ ប៉ុន្តែ​មន្ត្រី​កូរ៉េខាងត្បូង​បាន​និយាយថា ក្នុង​ការបាញ់​បង្ហោះ​កាំជ្រួច​លើក​នេះ ទំនាក់ទំនង​រវាង​គ្រាប់​កាំជ្រួច​ជាមួយនឹង​មជ្ឈមណ្ឌល​បញ្ជា​ត្រូវបាន​កាត់ផ្តាច់​នៅ​អំឡុង​ពេល​កាំជ្រួច​នេះ​បាន​ហោះហើរ​ក្នុង​លំហ​អាកាស​៕​

 

spot_img
×