Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុគ្គលិកអាកាសចរណ៍​​វ័យ​២១​ឆ្នាំ ពលី​ជីវិត​ដើម្បី​សង្គ្រោះ​មនុស្ស​រាប់រយ​នាក់​នៅលើ​យន្តហោះ ក្នុងអំឡុង​គ្រោះរ​ញ្ជូ​យ​ដី​ដ៏​សាហាវ​នៅ​ឥណ្ឌូនេស៊ី​

spot_img

Palu ជាទី​ក្រុង​មួយ​ស្ថិតនៅ​ភាគ​កណ្តា​លកោះ Sulawesi ប្រទេស​ឥណ្ឌូនេស៊ី បាន​រង​ទទួល​ពី​គ្រោះ​រញ្ជួយ​ដី​កំរិត ៧.៥ រិច​ទ័​រ ក៏ដូចជា​រលក​យក្ស​ស៊ូណាមិ​ដ៏​ខ្លាំងក្លា កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ប្រមាណ ៤០០ នាក់ ។​

​ក្នុងអំឡុងពេល​នៃ​គ្រោះធម្មជាតិ​នេះ Anthonius Gunawan Agung ដែលជា​បុគ្គលិក​ផ្នែក​សេវា​ដឹកជញ្ជូន​តាម​ជើងហោះហើរ បានសម្រេច​ចិត្ត​ស៊ូទ្រាំ​នឹង​ការរញ្ជួយ​ដី​ដ៏​ក្លាហាន និង​ធានាថា​យន្តហោះ​ដែល​កំពុង​ដឹក​អ្នកដំណើរ​រាប់រយ​នាក់ ហោះហើរ​ដោយ​សុវត្ថិភាព ។​

​ខណៈ​មិត្ត​រួម​ការងារ​ទាំងអស់​រប​ស់គា​ត់ រត់​រក​កន្លែង​សុវត្ថិភាព គាត់​នៅតែ​បន្ត​ស្ថិតនៅក្នុង​ប៉ម​ត្រួតពិនិត្យ ដើម្បី​ដឹកនាំ​យន្តហោះ​ដែលមាន​មនុស្ស​រាប់រយ​នាក់​នៅលើ​នោះ ។​

​អ្នកនាំពាក្យ​របស់ AirNav លោក Yohanes Harry Sirait និយាយថា​៖ «​នៅពេល​ការរញ្ជួយ​ដី​កើតឡើង គាត់​ទើបតែ​បាន​លុបចោល​ជើងហោះហើរ Batik Air សម្រាប់​ការហោះហើរ និង​រង់ចាំ​យន្តហោះ​ហោះហើរ​ដោយ​សុវត្ថិភាព មុនពេល​ចាកចេញ​ពី​ប៉ម ATC» ។​

​ប៉ុន្មាន​ពីរ​បី​នាទី​បន្ទាប់​យន្តហោះ​ហោះ​ចេញ ប៉ម​នោះ​ដែល​គាត់​កំពុង​ស្ថិតនៅ​ខាងក្នុង បានចាប់ផ្តើម​រង្គើ​យ៉ាងខ្លាំង​តែម្តង ។ Anthonius បានសម្រេច​ចិត្ត​លោត​ចេញពី​ប៉ម​ជាន់​ទី​៤ ក្នុង​បំណង​គេច​ចេញពី​ស្ថានភាព​ដ៏​រន្ធត់​នោះ ។​

​ជា​លទ្ធផល គាត់​បាន​រងរបួស​បាក់ជើង និង​ផ្នែក​ខាងក្នុង ប៉ុន្តែ គាត់​បាន​បាត់​បង់ជីវិត ខណៈ​រង់ចាំ​ឧទ្ធម្ភាគចក្រ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ក្បែរ​នោះ ។​

​លោក Yohanes ក៏បាន​បន្ថែមថា សាកសព​របស់ Anthonius ត្រូវបាន​ដឹក​ទៅកាន់ Makassar មុនពេល​ត្រូវបាន​បញ្ជូនទៅ​ស្រុកកំណើត​របស់គាត់​នៅក្នុង Papua ៕

ដោយ​៖ ឧ​ត្ត​ម​
​ប្រភព​៖ worldofbuzz​

spot_img
×