Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ប្រយុទ្ធ​អាមេរិក​ចូល​កៀក​កោះ​សិប្ប​និមិត្ត​ដែល​ចិន​ទើប​សាងសង់​នៅសមុទ្រ​ចិន​ខាងត្បូង​

spot_img

​ប្រ​ភ​ពី​ CNN ឱ្យដឹងថា នាវា​ពិឃាត​អាមេរិក ​កាលពី​ថ្ងៃទី​៣០ ​ខែ​ក​ញ្ញា​ ​បាន​ចូល​កៀក​បណ្ដា​កោះ​ថ្ម​ទឹក​រាក់​ដែល​ចិន​បាន​ប្រ​​កាស​ថា​ជា​របស់ខ្លួន នៅ​ប្រ​ជុំ​កោះ​ស្រ្ប៉ាត​លី​កំពុង​ប្រទង់ប្រទាញ​ជាមួយ​វៀតណាម​។​

​នាវា​ប្រយុទ្ធ​អាមេរិក ​USS Decatur

​មន្ត្រី​ការពារជាតិ​អាមេរិក​២​នាក់​ដែល​សុំ​មិន​បញ្ចេញឈ្មោះ បាន​ប្រាប់​ឱ្យដឹងថា​ នាវា​ប្រយុទ្ធ​USS Decatur បាន​ចូល​កៀក​តំបន់​កោះ​ថ្ម​ទឹក​រាក់​២​ដែលមាន​ចម្ងាយ​ត្រឹម​១២​ម៉ៃយ៍ប៉ុណ្ណោះ។​ កោះ​ថ្ម​ទាំងពីរ​នេះ​សុទ្ធសឹង​ត្រូវ​បាន​ប្រទេស​ចិនបាន​បូម​ខ្សាច់បំពេញក្លាយ​ទៅ​ជាកោះ​សិ​ប្បនិមិត្ត។

​មន្ត្រី​ពីររូប​ខាងលើ​ពណ៌នា​ថា នេះ​គឺជា​សកម្មភាព​ល្បាត​ដើម្បី​ធានា​សេរីភាព​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​ខ្ញុំ​មិន​និយាយ​លំអិត​បន្ថែម​អ្វី​ទៀត​ទេ​។​មុន​នោះ​ស្ថា​នីយទូ​រទស្សន៍​ចិន​ នៅ​ថ្ងៃទី​២៩​កញ្ញា​ បានប្រកាស​ផ្សាយ​ថា​​ យន្តហោះ​ប្រ​យុ​ទ្ធ​​និង​យន្តហោះ​ទម្លាក់​គ្រាប់​រាប់សិប​គ្រឿង​របស់​ប្រទេស​នេះ​នឹងធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​តំបន់​ចិន​ខាងត្បូង ​បន្ទាប់ពី​យន្តហោះ​B-52 របស់​អាមេរិក​បាន​ហោះហើរ​ឆ្លងកាត់​តំបន់​នេះ​កាលពី​សប្តាហ៍​មុន​ ប៉ុន្តែ​ពុំបាន​បញ្ជាក់​ពីទីកន្លែងពិតប្រាកដ​នោះទេ​។​

​មុន​នោះ​មន្ត្រី​អាមេរិក​ក៏បាន​បញ្ជាក់ថា​៖ យោធា​ជើង​ទឹក​អាមេរិក​មាន​សកម្មភាព​នៅ​តំបន់​ឥណ្ឌា​ប៉ាស៊ីហ្វិក​ជា​រៀងរាល់ថ្ងៃ ដែល​ក្នុងនោះ​រួមមាន​ទាំង​សមុទ្រ​ចិន​ខាងត្បូង​។​សកម្មភាព​ទាំងអស់​របស់​អាមេរិក​សុទ្ធសឹង​អនុលោម​តាមច្បាប់​អន្តរជាតិ​៕

តាម​កាសែត​The Wall Street Journal កាលពី​ថ្ងៃទី​២៥​ខែកញ្ញា ចិន​បាន​បដិសេធ​មិនឱ្យ​នាវា​USS Wasp​ ចូល​ចត​នៅ​កំពង់ផែ​ហុងកុង​៕
​សូ​យ​ន​

spot_img
×