Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ គ្រាន់​តែ​ដើរ​ចេញពី​មាត់ទ្វា​រធនាគារ របូតដៃ​ធ្លាក់​លុយ​ជាច្រើន ធ្វើឲ្យ​ភ្ញាក់ផ្អើល​ដល់​​អ្នកដំណើរ​ (វីដេអូ)

spot_img

​បុរស​ម្នាក់​បាន​របូត​ដៃ​ធ្លាក់​លុយ​ជា​ច្រើន នៅពេល​ដែល​គាត់​ដើរចេញ​ពី​ទ្វារ​ធនាគារ​បាន​មួយ​​ភ្លែត ហើយ​លុយ​ជាច្រើន​ត្រូវបាន​ខ្យល់​បក់​ហើរ​ពាសពេញ​ផ្លូវ ធ្វើ​ឲ្យ​អ្នកដំណើរ​ជាច្រើន​នាក់ បាន​ចូល​មក​ជួយ​រើស​គាត់​។​

​ការធ្លាក់​លុយ​ដ៏​ច្រើន​នេះ​បាន​កើតឡើង​នៅមុខ​ធនាគារ​មួយ​ស្ថិត​ក្នុង​ទីក្រុង Dalian ខេត្ត Liaoning ប្រទេស​ចិន​។ មុន​ពេល​របូតដៃ​ធ្លាក់​លុយ បុរស​រូប​នោះ​កំពុង​ពរ​ឆ្កែ​មួយ​ក្បាល​ផងដែរ​។​

​ទោះយ៉ាងណា មាន​មនុស្ស​ជាច្រើន​បាន​ឃើញ​រត់​ប្រ​ញប​ប្រ​ញាប់ ដើម្បី​ទៅ​រើស​លុយ​ឲ្យ​បុរស​ម្នាក់​​នោះ ខណៈពេល​ដែល​ខ្យល់​កំពុងតែ​បក់​ខ្លាំង​។​

​បើ​តាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​ប្រចាំ​តំបន់​នោះ បានឲ្យដឹងថា បុរស​ដែល​ជ្រុះ​លុយ​​យ៉ាង​ច្រើន​នោះ​មានឈ្មោះ​ថា Gao​។ គាត់​ទើប​តែ​ដក​លុយ​ចំនួន ២.០០០​ផោន​ពី​ធនាគារ​។​

​តែ​ជា​សំណាងល្អ មិន​មាន​នរណា​ម្នាក់​យក​លុយ​របស់​គាត់​ទេ ដោយ​បុគ្គលិក​ធនាគារ និង​អ្នក​​ដំណើរ​បាន​រើស​លុយ និង​ឲ្យទៅ​គាត់​វិញ​ទាំងអស់​៕ សុភ័ក្ត្រ​

​ប្រភព​៖ feedytv​

spot_img
×