Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកឡាន​ឈ្លើយ​ពេក ប៊ិះ​បុក​នារី​ម្នាក់ មានអី នាង​សងសឹក​វិញ​ភ្លាមៗ​ (វីដេអូ)

spot_img

​ជារឿយៗ រឿងហេតុ​អកុសល​ដែល​មិន​រំពឹង​ទុក​អាច​កើតមាន​ឡើង​លើ​មនុស្ស​គ្រប់គ្នា ខណៈពេល​​ធ្វើដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ឬក៏​សូម្បី​ធ្វើដំណើរ​តាម​ដងផ្លូវ​ធម្មតា​។ រឿងហេតុ​​មួយចំនួន ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ក្តៅ​ខឹង និង​ទប់​អា​រម្ម​ណ៍មិនជាប់​។​

​ដូច​រឿងហេតុ​កើតឡើង​លើ​ស្ត្រី​ម្នាក់​នេះ​ជាដើម ដែល​ធ្វើឲ្យ​នាង​ពិបាក​ទប់​កំហឹង ហើយ​ត្រូវ​​ធ្វើការ​សងសឹក​វិញ​ភ្លាមៗ​តែម្តង ក្រោយ​ពេល​អ្នកបើកបរ​គគ្លើន​ម្នាក់ បើក​មិន​គោរព​សិទ្ធិ​​នាង ដោយ​ប៊ិះ​នឹង​បុក​នាង ហើយ​ព្រមទាំង​មិន​ធ្វើការ​សុំទោស​នាង​ទៀតផង​។​

​បើ​តាម​វីដេអូ​ដែល​ធ្វើការ​បង្ហោះ​នៅលើ​ហ្វេ​ក​បុក​បានបង្ហាញ ពី​ស្ត្រី​ម្នាក់ ពាក់អាវ​ពណ៌​ស និង​សំពត់​ខ្មៅ​។ ដំបូង​នាង​បាន​ចេញពី​ឡាន និង​បម្រុង​ដើរ​ឆ្លងផ្លូវ ប៉ុន្តែ​មាន​ឡើង​មួយ​គ្រឿង​ ​បាន​បើក​យ៉ាង​ប្រញាប់​កាត់មុខ និង​បិះ​បុក​នាង​តែម្តង ប៉ុន្តែ​ម្ចាស់​ឡាន​មិន​ខ្វល់ និង​ចេញ​មក​​សុំទោស​នាង​អ្វី​នោះទេ​។​

​សកម្មភាព​ដ៏​គគ្លើន​បែប​នោះ ធ្វើឲ្យ​នាង​ទ្រាំ​មិន​បាន និង​ធ្វើ​ការតបត​វិញ​ភ្លាមៗ ដោយ​នាង​​បាន​ចូល​ក្នុង​ឡាន និង​ប្រញាប់​បើកឡាន​តាម​ឡាន​បង្កហេតុ ហើយ​ខណៈ​ឡាន​បង្កហេតុ​កំពុងស្ថិត​ ​នៅ​កន្លែង​ច្រក​ត្រួតពិនិត្យ នាង​ក៏​បាន​បើកឡាន​នាង​បុក​ពីក្រោយ​ឡាន​នោះ​តែម្តង​។​

​ចង់ដឹង ស្ត្រី​នោះ​សងសឹក​នឹង​អ្នកបើកបរ​ដែល​បំពាន​នាង​យ៉ាងណា សូម​ទស្សនា​វីដេអូ​ខាងក្រោម​​នេះ​ទាំងអស់គ្នា​ ៖

​ប្រភព​៖ Trendszilla​

spot_img
×