Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ កំពុង​អង្គុយ​ផឹកស៊ី ខឹង​នឹង​សង្សារ​លោត​សម្លាប់ខ្លួន ពីលើ​អគារ​ជាន់​ទី​៥

spot_img

​ភ្នំពេញ ៖ ជនរងគ្រោះ​បាន​អង្គុយ​ផឹកស្រា​ជាមួយ​មិត្តភក្តិ​បាន​មួយសន្ទុះ ស្រាប់រត់​ទៅ​លោត​សម្លាប់ខ្លួន​ពី​អគារ​ជាន់​ទី​៥ ធ្លាក់ចំ​ដើម​ត្របែក​ព្រៃ រងរបួស​ធ្ងន់ បែក​ប្រអប់​ជើងឆ្វេង ដោយសារ​តែ​ឈ្លោះប្រកែក​ជាមួយ​សង្សារ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៨៥​ទល់មុខ​នឹង​សណ្ឋាគារ ដាយ​មិន ស្ថិតនៅក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ។​

​ជនរងគ្រោះ​ឈ្មោះ​ឡុង មៃ អាយុ​១៩​ឆ្នាំ មុខរបរ​អ្នក​អនាម័យ នៅ​សណ្ឋាគារ​មួយ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ​ជាន់​ទី​៥ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​អង្គុយ​ផឹកស្រា​ជាមួយ​មិត្តភក្តិ មាន​ប្រុស​មាន​ស្រី តាំងពី​ម៉ោង​៦​ល្ងាច​រហូតដល់​វេលា​កើតហេតុ​ខាងលើ​។ មួយសន្ទុះ​ក្រោយមក​មាន​អ្នក​ដែល​ស្គាល់​ជនរងគ្រោះ នាំគ្នា​រត់​ឡើង​មក​ហើយ​ស្រែកថា អា​មៃ បាន​លោត​ចុះ​ពី​ជាន់​ទី​៥ ធ្លាក់ចំ​ដើម​ត្របែក​ព្រៃ រងរបួស​ធ្ងន់​បែក​ប្រអប់​ជើងឆ្វេង​។ មូលហេតុ​ដែល​ជនរងគ្រោះ​លោត​សម្លាប់ខ្លួន គឺ​មកពី​ខឹង​សង្សារ​ខ្លួនឯង ។ ម្តាយ​របស់​ជនរងគ្រោះ បាន​ប្រាប់ថា ២​ទៅ​៣​ថ្ងៃមុន ជនរងគ្រោះ​ក៏​មាន​ការឈ្លោះគ្នា​ជាមួយ​សង្សារ មិនដឹង​ជា​រឿង​អី្វ​នោះទេ​៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×