Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ បាន​ឡើង​ទៅលើ​កំពូលភ្នំ​ឱ​រ៉ាល់ បាន​ឮ​សំឡេង​ម៉ាស៊ីន អារឈើ​កងរំពង​ពេញ​ព្រៃ​ (វីដេអូ)

spot_img

​តាមរយៈ​ខ្សែ​វីដេអូ និង​រូបថត របស់​បុរស​ម្នាក់ ដែល​រៀបរាប់​ពី​ការ​ឡើងទៅ​កំពូលភ្នំ​ឱ​រ៉ាល់ ធ្លាប់​ឮ​សូរ​សំឡេង​រៃ​យំ សត្វ​ស្លាប​ស្រែក តែ​លើក​នេះ ឮសូរ​តែ​សំឡេង​ម៉ាស៊ីន​អារឈើ កងរំពង​ពេញ​ព្រៃ សំឡេង​ដើមឈើ​រលំ សំឡេង​គេ​ទម្លាក់​ឈើ មក​ជើងភ្នំ និង​ឃើញ​ដើមឈើ​ទើប​កាប់​ថ្មីៗ​។​

​យោងតាម​ប្រភព​ពី​បងប្រុស​ម្នាក់ ដែល​មានឈ្មោះ​នៅក្នុង​ហ្វេ​សបុ​កថា ចាន់ទី សុធី បាន​បង្ហើប​ឲ្យដឹងថា បាន​ឡើង​ទៅលើ​កំពូលភ្នំ​ឱ​រ៉ាល់ ចំនួន ៥ លើក​មក​ហើយ តែ​លើក​នេះ​ខុស​ពី​លើក​មុនៗ ដោយសារតែ​គាត់​បាន​ឮ​សំឡេង​ម៉ាស៊ីន អារឈើ​កងរំពង​ពេញ​ព្រៃ សំឡេង​ដើមឈើ​រលំ និង​ឃើញ​ដើមឈើ​ធំៗ​គេ​ទើប​កាប់​ហើយ​ថ្មីៗ​។

​បងប្រុស​រូបនោះ​បាន​ស​រ​សេ​រលើ​ផេក​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា​៖ “​លើក​នេះ​ជា​លើក​ទី ៥​ហើយ​ដែល​ខ្ញុំ​មក​ដល់​កំពូលភ្នំ​ឱ​រ៉ាល់ ប៉ុន្តែ​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​ឯការ ដោយសារ​តែ​នៅតាម​ផ្លូវ មាន​អ្នក​កាប់​ឈើ​ជា​ហូរហែរ មាន​សំលេង​ម៉ាស៊ីន​អារឈើ​កងរំពង​ពេញ​ព្រៃ សំលេង​ដើមឈើ​រលំ សំលេង​គេ​ទំលាក់​ឈើ​មក​ជើងភ្នំ​ជាដើម ខុស​កាល​ពី​រដូវប្រាំង​ប៉ុន្មាន​ខែ​មុន​ដែល មាន​តែ​សំលេង​រៃ​យំ នឹង​សំលេង​សត្វ​ស្លាប​ស្រែក​”៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

​ខាងក្រោម​នេះ​ជា​ខ្សែ​វីដេអូ​៖

spot_img
×