Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ត្រួតពិនិត្យ​តាម​ចំណត​រង់ចាំ និង​ជំរុញ​ខ្សែ​រត់​អោយបាន​លឿន តាម​តម្រូវការ​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​មន្ត្រី​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ត្រូវ​ចុះ​ត្រួតពិនិត្យ​មើល​រាល់​ថ្ងៃ ទៅតាម​ចំណត​រង់ចាំ​នានា និង​ជម្រុញ​ខ្សែ​រត់​រថយន្តក្រុង ឲ្យបាន​លឿន ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ ព្រោះ​យើង​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ ត្រូវតែ​ធ្វើ​ឲ្យបាន​ល្អ​ជូន​ប្រជាពលរដ្ឋ​។​

​កាលពី​ព្រឹក​ថ្ងៃទី​១ តុលា ២០១៨ ដាក់អោយ​ប្រើប្រាស់​រថយន្ត​ក្រុង ដែលជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ចំនួន​៨០​គ្រឿង លើ​តម្រាយ​ផ្លូវ​រត់​ថ្មី របស់​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ រថយន្តក្រុង នៅ​លើ​សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ខណ្ឌ​ឫស្សី​កែវ។​

​លោក​ឃួង ស្រេង បាន​លើកឡើង​ថា មន្ត្រី​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង ត្រូវ​ចុះ​ត្រួតពិនិត្យ​មើល​លើ​បញ្ហា​បច្ចេក​ទេស​ចំណត​រង់ចាំ និង​មើល​ពី​សកម្មភាព​របស់​ប្រជាពលរដ្ឋ អ្នកដំណើរ បើ​មាន​ច្រើន​ត្រូវ​តែ​បន្ថែម​ខ្សែ​រត់ មិនមែន​មាន​ប៉ុន្មាន​ធ្វើ​តែ​ប៉ុណ្ណឹង​នោះទេ​។ កិច្ចការងារ​នេះ​ត្រូវ​តែ​ប្រជុំ ដើម្បី​ពិភាក្សា​រក​ចំណុច​កែលំអរ​ឲ្យបាន​ល្អប្រសើរ​ឡើង​មួយកម្រិត​ទៀត​។​

លោក​ឃួង ស្រេង បានបញ្ជាក់​ថា ការបង្កើតអោយមានរ​ថយ​ន្តក្រុង គឺ​ដើម្បី​តាត់​បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពល​រដ្ឋ កាត់បន្ថយ​កកស្ទះ​និង​គ្រោះថ្នាក់​ចរាចរ ដូច្នេះ​គ្រប់​សកម្មភាព​ត្រូវតែ​ធ្វើ​ឡើង ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ ហើយ​ការងារ​នេះ​ថ្ងៃក្រោយ​បើ​អាច យើង​នឹង​យក​រថយន្ត​ក្រុង​មួយចំនួន ទៅ​ធ្វើ​ចរាចរណ៍​ទៅតាម​បណ្តាល​ខេត្ត ឬ​ឆ្លង​ប្រទេស​ក្បែរៗ ខាងយើង​ផងដែរ ដើម្បី​យក​លុយ​មក​ទប់​ការ​ខាត​របស់​រថយន្តក្រុង​នៅក្នុង​ក្រុង​។​

​លោក​ឃួង ស្រេង​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩​ប្រទេស​យើង​មាន​តែ​បាតដៃ​ទទេ តែ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន​មក​ដល់ពេលនេះ​ធ្វើឲ្យ​ប្រទេស​ជាតិ មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ធ្វើអោយ​កំណើត​យានយន្ត​ចេះតែ​កើន​ឡើង ធ្វើអោយមាន​ការកកស្ទះ​ចរាចរ​។​

​លោក​បាន​បញ្ជាក់ថា ការ​រិត​បណ្តឹង​ចរាចរ គ្មាន​បំណង​អ្វី​ទេ គឺ​ដើម្បី​ការពារ​អាយុជីវិត បងប្អូន​ប្រជាពលរដ្ឋ​។ ដូច្នេះ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរ​ទាំងអស់គ្នា​។ មកដល់ពេលនេះ មាន​រថយន្ត​ក្រុង​ចំនួន​២៣៥​គ្រឿង និង​ទទួលបាន​ការគាំទ្រ ពី​ប្រជាជន​យ៉ាងច្រើន ដោយ​ក្នុង​មួយ​ថ្ងៃ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ជិះ​រថយន្ត​ក្រុង​ប្រមាណ​ពី​២​ម៉ឺន ទៅ​២​ម៉ឺន​១​ពាន់​នាក់ ដែល​អាច​កាត់​កាត់បន្ថយ ការកកស្ទះ​និង​គ្រោះ​ថ្នាក់​ចរាចរ​ជា​យ៉ាង​ផង​ដែរ​។​

​ក្រៅពីនេះ​លោក​ឃួង ស្រេង ក៏​បាន​ជម្រុញ​អោយ​អ្នកបើកបរ​រថយន្តក្រុង​ទាំងអស់ ត្រូវ​គោរព​ច្បាប់​ចរាចរ មិន​ត្រូវ​បើក​ស្រេច​តែ​ចិត្ត​នោះ​ទេ ត្រូវ​គិតថា អ្នកដំណើរ​ជាមួយ​យើង​សុទ្ធតែ​ជា​បងប្អូន​របស់​យើង ។​យើង​ជា​អ្នក​បំរើ​ប្រជាពលរដ្ឋ ដូច្នេះ​ត្រូវតែ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ចូល​ចិត្ត​និង​ស្រឡាញ់​យើង​។ ការចត​លើ​ចំណតរថយន្ត​ក្រុង អាជ្ញាធរ​ដែនដី​ត្រូវ​សម្រួល និង​ទទួល​ធ្វើ​ការងារ​នេះ​ឲ្យបាន​ល្អ ដោយ​សារ ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត ។​

លោក​អ៊ាន សុខ​ឃីម អភិបាល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង បានបញ្ជាក់​អោយដឹង​ផង​ដែរ​ថា ដើម្បី​ឆ្លើយតប​ទៅតាម​ការចង់បាន​របស់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើ​ដំណើរ ក៏ដូចជា​ការចូលរួម​កាត់បន្ថយ​កកស្ទះ​និង​គ្រោះថ្នាក់​ចរាចរ រដ្ឋបាល​រាជធានី​បាន​បង្កើត​អោយមាន​ខ្សែ​រត់​រថយន្តក្រុង ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ មាន​អ្នកទទួល​សេវា​នៃ​ការ​ជិះ​រថយន្តក្រុង​នេះ ក្នុង​មួយ​ថ្ងៃ​ពី​២​ម៉ឺន ទៅ​២​ម៉ឺន​១​ពាន់ ដោយ​ឃើញ​ពី​កំណើន​នេះ​ទើប​រដ្ឋបាល​រាជធានី​បន្ថែម​ខ្សែរ​ត់​ចំនួន​៥​ខ្សែ​ទៀត ចំនួន​៨០​គ្រឿង​ដែល​ជា​ជំនួយ​របស់​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃ​ទី​០១ តុលា​នេះ​តទៅ​ដោយ​កែសម្រួល​និង​បង្កើត​ថ្មី​ដូចខាងក្រោម​នេះ ក្នុងនោះ ទី​១ គឺ​ការសម្រួល​ខ្សែ​រត់​ចាស់ ក្នុងនោះ​៖ ១ ខ្សែ​ទី​១ ដែល​ពីមុន​រត់ចេញ​ពី​គីឡូម៉ែត្រ​៩ ផ្លូវជាតិ​លេខ​៥ ដល់​ចំណត​បឹង​ឈូក ផ្លូវជាតិ​លេខ​១ ត្រូវបាន​កែសម្រួល​ជា​២ វិញ ៖ ខ្សែ​ទី​១A) ចេញពី​ផ្សារ​ព្រែក​ព្នៅ ផ្លូវជាតិ​លេខ​៥ ផ្លូវ​ព្រះមុនីវង្ស ស្ពាន​ព្រះមុនីវង្ស ដល់ ចំណត​ច្បារអំពៅ​។ ខ្សែ​ទី​១B ចេញពី​ចំណត​ច្បារអំពៅ តាម​ផ្លូវជាតិ​លេខ​១ ទៅ​ផ្សារ​គគី ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។ ២) ខ្សែ​ទី​២ ដែល​ពីមុន​រត់ចេញ​ពី​ចំណត ផ្សារ​អ៊ី​អន​២ ខណ្ឌ​សែន សុខ ដល់​ក្រុង​តាខ្មៅ ត្រូវបាន​កែសម្រួល អោយ​រត់​ចេញ​ពី​រង្វង់​មូល​គេច​កាណុង ផ្លូវ​លេខ​៤៧ វត្តភ្នំ មហាវិថី​ព្រះ​នរោត្តម ស្ពាន​អាកាស​ក្បាលថ្នល់ ផ្លូវជាតិ​លេខ​២ ដល់​ស្ពាន​ព្រែក​សំរោង ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។

៣) ខ្សែ​ទី​៤ ត្រូវបាន​កែសម្រួល​បន្ថែម​ថ្មី ដោយ​ក្នុង​នោះ​ខ្សែ​ទី​៤B ត្រូវបាន​បន្លាយ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស អោយ​ទៅដល់​ទីក្រុង​ពាណិជ្ជកម្ម ចេង ឧូ​បាយី កម្ពុជា ចិន ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​។ ខ្សែ​ទី​៤C រត់ចេញ​ពី​ចំណត​សួនច្បារ​ឬ​ស្សី​កែវ ផ្លូវជាតិ​លេខ​៥ រង្វង់​មូល​គេច​កាណុង ផ្លូវ​លេខ​៤៧ វត្តភ្នំ មហាវិថី​ព្រះ​នរោត្តម ផ្លូវ​លេខ​១៣០ ផ្សារ​ធំថ្មី ផ្លូវ​ហ្សា​ល​ដឺ​ហ្គោល ស្តាប​នាង​គ​ង្ហី​ង ស្តុប​អាងទឹក​អូឡាំពិក ផ្លូវ​មុនី​រ៉េត ផ្សារ​ដើម​គរ ស្ពាន​អាកាស​ស្ទឹងមានជ័យ ច្រមុះជ្រូក​ស្ទឹងមានជ័យ កាត់​តាម​ផ្លូវ​លេខ​២១៧ រង្វង់​មូល​ដី​ក្រហម (​កួរស្រូវ​)​។ ៤) ខ្សែ​ទី​៥ ដែល​ពីមុន​រត់ចេញ​ពី​ចំណត ផ្សារ​អ៊ី​អន​២ ខណ្ឌ​សែន សុខ ដល់​ផ្សា​អ៊ី​អន​១ ត្រូវបាន​បន្លាយ​អោយរ​ត់ដល់​ស្ថានីយ​ចំណតរថយន្ត​ក្រុង​នៅ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​សេក ខណ្ឌ​ជ្រោយចង្វារ​។​

៥) ខ្សែ​ទី​៦ ត្រូវបាន​កែសម្រួល​អោយ​រត់​ចេញ​ពី​រង្វង់​មូល​គួច​កាណុង កាត់​ស្ពាន​ជ្រោយចង្វារ​ផ្លូវជាតិ​លេខ​៦ បត់​ធ្វេង​តាម​វិថី​ឈ្នះ​ឈ្នះ ដល់​ស្ថានីយ​ចំណត​រថយន្តក្រុង​នៅ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​សេក ខណ្ឌ​ជ្រោយចង្វា​។ ៦) ខ្សែ​ទី​៧ រត់ចេញ​ពី​ចំណតរថយន្ត​គីឡូម៉ែត្រ​លេខ​៩ ផ្លូវជាតិ​លេខ​៥ ផ្លូវ​៥៩៨ កាត់​ក្រោម​ស្ពាន​អាកាស​៧​មករា ផ្លូវ​២៧១ កាត់​ស្ពាន​អាកាស​ស្ទឹងមានជ័យ ផ្លូវ​២៧១ ស្ពាន​ព្រះ​មុនីវង្ស ដល់​ចំណត​បឹង​ឈូក​។ ៧) ខ្សែ​ទី​៨ ចេញ​ពី​រង្វង់​មូល​គួច​កាណុង ផ្លូវ​៧០ ស្តុប​អង់​តែន​ទួលគោក ស្តុប​កាំកូ​ស៊ីធី ផ្លូវ​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី ផ្លូវ​សម្តេច​ជា ស៊ីម បត់​ឆ្វេង​មក​ផ្លូវ​ឧកញ៉ា​ទ្រី​ហេង ផ្លូវ​សហព័ន្ធរុស្ស៊ី បត់​ឆ្វេង​មក​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា​។​

​ចំពោះ​បណ្តាញ​ខ្សែរ​ត់​ដែល​ត្រូវ​បន្ថែម​ថ្មី​៖ ៨) ខ្សែ​ទី​១០ ចេញពី​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា បត់​ស្តុប​ផ្លូវ​២០០៤ តាមផ្លូវ​២០០៤ ផ្លូវ​សឡា ផ្លូវ​ចោមចៅ​ផ្លូវ​២១៧ ផ្លូវ​៣៧១ ស្ពាន​ព្រះមុនីវង្ស ដល់​ចំណត​បឹង​ឈូក ។ ៩) ខ្សែ​ទី​១១ ចេញពី​វត្ត​ស្លែង ផ្លូវ​ព្រែ​វែង​ពងទឹក បត់​ឆ្វេង​ផ្លូវ​ព្រៃ​ស បត់​តាមផ្លូវ​២១៧ ដល់​ច្រមុះជ្រូក​ស្ទឹងមានជ័យ​(​វិលជុំ​)​។ ១០) ខ្សែ​ទី​១២ (​រត់​ជា​រង្វង់​) ចេញពី​រាជា​យ​ស្ម័យាន មហាវិថី​សហព័ន្ធរុស្ស៊ី បត់​ឆ្វេង​តាម​ផ្លូវនេរុ​ហ៍ តាមផ្លូវ​ព្រះសីហនុ បត់​ស្តាំ​តាមផ្លូវ​១៦៣ បត់​ឆ្វេង​តាមផ្លូវ​៣៦០ បត់​ឆ្វេង​មក​ផ្លូវ​ត្រសក់​ផ្អែម ផ្សារ​ធំថ្មី បត់​ឆ្វេង​តាម​ផ្លូវ​ភ្លោះ​ព្រះ​អង្គ​ឌួង រាជា​យ​ស្ម័យាន ។ ១១) ខ្សែ​ទី​១៣ ចេញ​ពី​រង្វង់​មូល​គួច​កាណុង ផ្លូវ​៧០ បត់​មក​បឹង​កក់ ឆ្ពោះ​មក​ក្តាន់​២ ផ្លូវ​១៦៩ មក​ស្តុប​នាងគ​ង្ហី​ង រង្វង់​មូល​សំពៅ ផ្លូវ​១៦៣ មក​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​(​វិលជុំ​)៕​ ដោយ​ ៖ ​កូឡាប​

       

spot_img
×