Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករ​សម្លាប់​ប្រពន្ធ ដោយ​រឿង​ប្រច័ណ្ឌ ត្រូវ​បញ្ជូន​ទៅ​តុលាការ​

spot_img

​ខេត្ត​បន្ទាយមានជ័យ ៖ នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​បន្ទាយមានជ័យ បាន​បង្ហាញ​មុខ​ឃាតករ​ម្នាក់ ដែល​ជា​ប្តីទី​៣ វាយ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ ទៅ​តុលាការ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ទោ​ភឿង ម៉ាន់​សិង្ហ នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យ​ជា​ប្តី ឈ្មោះ ទុង ថា អាយុ​៤៦​ឆ្នាំ ចំណែក​ស្ត្រី​រងគ្រោះ ជា​ប្រពន្ធ ឈ្មោះ​ធ្លោ​ក ថាញ់ អាយុ​៤៣​ឆ្នាំ គ្រួសារ​នេះ រស់នៅ​ភូមិ​ត្រ​សេក​ជ្រុំ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ក្រោយពី​ធ្វើ​សកម្មភាព​វាយ​សម្លាប់​ប្រពន្ធ ជនសង្ស័យ​ជា​ប្តី បាន​រត់គេចខ្លួន​ទៅ​លាក់ខ្លួន​នៅ​ក្នុង​ភូមិសាស្ត្រ ស្រុក​ក្រវ៉ា​ញ ខេត្ត​ពោធិសាត់ ។​

​លោកនាយ​ការិយាល័យ​បានបញ្ជាក់​ថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ខាងលើនេះ​ភ្លាម លោក​ឧត្តម​សេនីយ៍​ទោអា​ត់ ខែម ស្នងការ​នគរបាល​ខេត្ត បន្ទាយមានជ័យ បាន​ដាក់ចេញ​នូវ​បទបញ្ជា​តាម​ប្រមាញ់​ចាប់​យក​ជនល្មើស​មក​ផ្តន្ទាទោស​ឲ្យ​ខាងតែបាន ។​

​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​នៃ​អធិការ​រដ្ឋា​ន​ស្រុក​ម៉ាឡៃ ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​សិទ្ធ ឡោះ ស្នងការរង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ និង​មាន​ការសម្របសម្រួល​ព​ន្លាត​ដែនដី​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត កម្លាំង​ជំនាញ​និង​កម្លាំង​នគរបាល​ស្រុក​ម៉ាឡៃ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ពោធិសាត់ បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ នៅវេលា​ម៉ោង​៧​យប់ នា​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បានបញ្ជាក់​ថា គ្រួសារ​នេះ​គ្មាន​កូន​ទេ ហើយ​ប្តី​ប្រពន្ធ​២​នាក់​នេះ គឺជា​មនុស្ស​ញៀន​ស្រា ពេល​ប្តី​ស្រវឹងស្រា តែងតែ​ប្រើ​អំពើហឹង្សា​វាយដំ​ទៅលើ​ប្រពន្ធ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ បុរស​ជា​ប្តី​បាន​ស្រវឹងស្រា ហើយ​យក​ភ្លើង​បារី​អុជ​ភ្លៅ​ប្រពន្ធ វាយ​មុខ​ប្រពន្ធ បណ្តាល​ឲ្យ​ជាំភ្នែក និង​មុខ ហើយ​ពេល​សមត្ថកិច្ច​ទៅ​នាំ បែរ​ជា​ស្ត្រី​ជា​ប្រពន្ធ​លាក់លៀម​ជាមួយ​សមត្ថកិច្ច ។ លុះ​យប់​កើតហេតុ​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ប្តី​ប្រពន្ធ ស្រវឹងស្រា ក៏​មាន​ការឈ្លោះប្រកែក​គ្នា តែ​ដោយ​រឿង​ដដែល​គ្មាន​អ្នក​គេ​ចាប់​អារ​ម្ភ ។ លុះដល់​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ទើប​គេ​ដឹងថា ស្ត្រី​ជា​ប្រពន្ធ​បាន​ស្លាប់ ហើយ​ប្តី រត់​បាត់​។​

​ជនសង្ស័យ បាន​សារភាព​ថា នៅវេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ខ្លួន​បាន​វាយ​សម្លាប់​ប្រពន្ធ​ទី​៣​នេះ​មែន ក៏​ព្រោះតែ​ភ្លើង​ប្រចណ្ឌ ជាមួយនឹង​អ្នកជិតខាង ហើយ​ពេល​ខ្លួន​ហៅ​ប្រពន្ធ​មក​ដេក​ជាមួយ បែរ​ជា​ប្រពន្ធ​របស់​ខ្លួន​មិន​ព្រម ខ្លួន​ក៏​រឿង​ខឹង​រួច​យក​ញញួរ​មក​វាយ​ដើមទ្រូង និង​យក​ខ្នើយ​ខ្ទប់​ច្រមុះ ក្រោយពេល​ដឹងថា​នាង​ស្លាប់ ជនសង្ស័យ​ក៏​រត់​គេ​ខ្លួន​ទៅ​ផ្ទះ​អ៊ុំ នៅ​ភូមិ​អូរ​ប្ញ​ស្សី ឃុំ​បា​ក់ជ​ញ្ចៀ​ន ស្រុក​ក្រវ៉ា​ញ ខេត្ត​ពោធិសាត់ ហើយ​ក៏​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង​។​

​ជនសង្ស័យ មាន​ទីលំនៅ​កំណើនៅ​ខេត្ត​ព្រៃវែង ហើយ​កាលពី​អំឡុង​ឆ្នាំ​១៩៩៤ គឺ​មាន​ករណី​សម្លាប់​មនុស្ស​នៅផ្ទះ​របស់​ខ្លួន ដោយ​មិត្តភក្តិ​ម្នាក់​ទៀត​ជា​អ្នក​សម្លាប់ ដោយ​ជម្លោះ​ពេល​ផឹកស៊ី​រវាង​មិត្ត​និង​មិត្ត​របស់គេ​។ តាំងពី​នោះ​មក ដោយ​ភ័យ​ខ្លាច​មាន​រឿងរ៉ាវ ក៏​រត់​គេចខ្លួន​មក​ស្រុក​ម៉ាឡៃ ដែល​មាន​រយៈ​ជាង​២០​ឆ្នាំ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×