Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករភូមា​នេះ​មុខរឹងមែន​! រឿង សោ​ភ័​ណ្ឌ វ៉ៃ​ឡើង​អស់​​ខ្យល់​​ខ្លួនឯង និង​ត្រូវ​អាជ្ញាកណ្តាលរាប់រហូត​បញ្ឈប់​ត្រឹម​ទឹក​ទី​៣ ខណៈ​អ្នកគាំទ្រ​ជាច្រើន​ផ្ទុះ​កំហឹង​អាជ្ញាកណ្តាល​ថា​…

spot_img

រឿង សោ​ភ័​ណ្ឌ គឺជា​កំពូល​កីឡាករ​មួយរូប ដែល​ស្ថិតក្នុង​ដួងចិត្ត​មហាជន​ជា​អ្នក​ស្នេហា​កីឡា​ក្បាច់គុន​ប្រដាល់សេរី​ខ្មែរ​ជាច្រើន នៅ​ទាំង​ក្នុង និង​ក្រៅប្រទេស ។ «​អ្នកលេង​កណ្តាប់ដៃ​ពិឃាត​» រូបនេះ បានធ្វើ​ឲ្យ​អ្នកទស្សនា​ពេញចិត្ត​យ៉ាងខ្លាំង ព្រោះថា​គាត់​អាច​វ៉ៃ​បាន​គ្រ​ប់ទ​ង្រ​ង់​នៃ​ក្បាច់គុន​ខ្មែរ ទាំង​កណ្តាប់ដៃ​, កែង និង​ជើង ។

​ជាមួយ​ក្បាច់​ប្រយុទ្ធ​ដ៏​មិនធម្មតា រឿង សោ​ភ័​ណ្ឌ កម្រ​ឃើញ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ខ្មែរ​គ្នាឯង​ណាស់ គឺ​គាត់​តែង​ត្រូវបាន​គណៈកម្មការ​ផ្គូផ្គង​តែ​ជាមួយ​កីឡាករ​បរទេស​ប៉ុណ្ណោះ ដែល​ភាគច្រើន​ជា​កីឡាករ​​មក​ពី​ប្រទេស​ថៃ ។

​ជាមួយនឹង​លទ្ធផល​កម្រ​ចាញ់ និង​តែងតែ​ធ្វើ​ឲ្យ​មហាជន​មាន​ទំនុកចិត្ត​យ៉ាងខ្លាំងបំផុត​នោះ ថ្មីៗ​នេះ រឿង សោ​ភ័​ណ្ឌ ត្រូវបាន​ជ្រើសរើស​ឲ្យ​ចេញពី​ប្រកួត​នៅឯ​ប្រទេស​មី​យ៉ាន់​ម៉ា រួមជាមួយ​កីឡាករ ពេជ្រ ម្ទេសខ្មាំង ។

​ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ​យ៉ាងខ្លាំង ដែល​កីឡាករ រឿង សោ​ភ័​ណ្ឌ ត្រូវ​ចាញ់​ក្រោម​កណ្តាប់ដៃ​កំពូល​កីឡាករ​មី​យ៉ាន់​ម៉ា «​មុខ​ដែក​» ឈ្មោះថា Yan Naing Tun ក្នុងកម្មវិធីប្រកួត «WORLD LETHWEI CHAMPIONSHIP» កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ។ រីឯ ពេជ្រ ម្ទេសខ្មាំង វិញ​បានឈ្នះ​យ៉ាង​មោទនភាព​បំផុត ។​

​ទោះយ៉ាងណា អ្នកគាំទ្រ រឿង សោ​ភ័​ណ្ឌ ភាគច្រើន​បាន​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង​ក្លា ទៅលើ​អាជ្ញាកណ្តាល​មី​យ៉ាន់​ម៉ា ដោយ​ចោទប្រកាន់ថា​កាន់ជើង​កីឡាករ​របស់ខ្លួន ។ ព្រោះថា ទោះបី​កីឡា​ករមី​យ៉ាន់​ម៉ា​មុខរឹង​នោះ ត្រូវបាន​រង​កណ្តាប់ដៃ និង​ទម្ងន់​ជើង​ដ៏​ធ្ងន់ៗ បណ្តាល​ឲ្យ​ដួល​ច្រ​ងិ​ប​ច្រ​ងិ​ល​យ៉ាងណា ក៏​អាជ្ញាកណ្តាល​ពុំ​ធ្វើ​ការរាប់​នោះឡើយ ។​

​យ៉ាងណាមិញ ព្រះសង្ឃ​មួយអង្គ​ដែលជា​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត ក៏បាន​ចូលរួម​ខ​មិន​ពន្យល់​បកស្រាយ អំពី​លទ្ធផល​ចាញ់​របស់ រឿង សោ​ភ័​ណ្ឌ ដែល​បើតាម​ដឹង​ត្រូវបាន​អាជ្ញាកណ្តាល​បញ្ឈប់​ការប្រកួត​ត្រឹម​ទឹក​ទី​៣ ជាមួយ​ហេតុផល​យ៉ាង​ដូច្នេះ​ថា​៖ «​សោ​ភ័​ណ្ឌ​តាម​ក្បាច់​និង​បច្ចេកទេស​ទឹកចិត្ត​យើង​មិន​ចាញ់​គេ​ទេ តែ​អ្វី​ដែលជា​មូលហេតុ​នាំអោយ​ចាញ់​គឺ​កម្លាំង​យើង​មិន​ដល់​គេ កីឡាក​យើង​ជាទូទៅ​ចាញ់ ជំហរ និង​កម្លាំង​។​ដោយសារ​ការហ្វឹកហាត់​និង​ការហូប​មិនមាន​កម្រិត​ត្រឹមត្រូវ​តាម​ក្បួន​នៃ​អ្នកកីឡា ម្យ៉ាង​ជីវភាព​កីឡាករ​យើង​នៅមានកម្រិត ហើយ​ប្រដាប់​ហ្វឹកហាត់​ក៏​មិនទាន់​ទំនើប​ដូច​គេ តែបើ​ប្អូន​កុំ​ព្យាយាម​វាយ​សម្រុក​ពេក​ដោយ​ប្រើ​បច្ចេកទេស​ខ្ចី​កម្លាំង​ដៃគូរ​និង​ដកថយ​ខ្លះ​ល្អ ប្រហែលជា​យើង​អាច​ឈ្នះ​ពិន្ទុ តែ​ទោះជា​យ៉ាងនេះ​ក្តី​ខ្ញុំ​នៅតែ​គាំទ្រ​ប្អូន​និង​កីឡាករ​ខ្មែរ​យើង​ដ៏ទៃទៀត​ជានិច្ច​សូម​ប្អូន​ព្យាយាម​បន្តទៀត​កុំ​ធ្លាក់​ទឹកចិត្ត ប្អូន​ធ្វើ​បានល្អ​ណាស់​ទោះជា​ចាញ់ក្តី​» ។​

​ទោះយ៉ាងណា​ក៏ដោយចុះ អ្នកគាំទ្រ រឿង សោ​ភ័​ណ្ឌ នៅតែ​លើកទឹកចិត្ត​គាត់ ឲ្យ​ខំ​ស៊ូៗ និង​សូម្បី​និយាយថា បើ​មក​ខ្មែរ​វិញ​ដឹង​តែ​ដេក​ស្អាត​ចឹ​ង​ហ្មង ៕

 

​ចុះ​ប្រិយមិត្ត CEN វិញ យល់ឃើញ​យ៉ាងណាដែរ​?

​ដោយ​៖ ឧ​ត្ត​ម​
​ប្រភព​វីដេអូ​៖ Youtube

spot_img
×