Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​វៀតណាម​ជាង​២.០០០​គ្រួសារ រស់​នៅលើ​ផ្ទះ​បណ្ដែត​ទឹក​តាម​ដង​ទន្លេសាប ក្នុង​ខេត្ត​កំពង់ឆ្នាំង ធ្វើ​បម្លាស់​ទី​មក​លើ​គោក​

spot_img

​កំពង់ឆ្នាំង ​៖ នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៨ នេះ ដល់​ពេលវេលា​ដែល​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ចាប់ផ្ដើម​បម្លាស់​ទី​ជនជាតិ​វៀតណាម ចំនួន​២.៣៩៧​គ្រួសារ ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក នៅ​តាម​ដង​ទន្លេសាប នៅ​ទូទាំង​ខេត្ត​កំពង់ឆ្នាំង ឱ្យ​មក​នៅ​រស់​នៅ​លើ​គោក​វិញ ហើយ​បើ​មាន​ការតវ៉ា​ពី​ក្រុម​ជនជាតិ​វៀតណាម អាជ្ញាធរ​នឹង​ប្រើប្រាស់​វិធានការ រដ្ឋបាល យ៉ាង​តឹងរ៉ឺង​បំផុត​។​

​អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន បានបញ្ជាក់​ថា យុទ្ធនាការ​នេះ​បាន​អនុវត្ត និង​ជូនដំណឹង​តាំងពី​ឆ្នាំ​២០១៥ មកម្ល៉េះ ហើយ​ការរុះរើ​ស​ជនជាតិ​វៀតណាម ឱ្យទៅ​នៅ​លើ​គោក​នេះ មាន​កិច្ចសហការ​ជាមួយ​សមាគម​វៀតណាម នៅ​កម្ពុជា ព្រោះ​សមាគម​វៀតណាម បាន​សហការ​ជាមួយ​ដៃគូរ​ឯកជន ដើម្បី​ផ្ដល់​ទីតាំង​សម្រាប់​តាំង​លំនៅឋាន របស់​ជនជាតិ​វៀតណាម ទាំងនោះ​។ កន្លែង​ដែល​ជនជាតិ​វៀតណាម​រស់នៅ​ច្រើនជាងគេ គឺ​នៅ​ផ្សារ​ក្រោម សង្កាត់​កំពង់ឆ្នាំង និង​នៅ​តំបន់​ឆ្នុកទ្រូ ស្ថិតក្នុង​ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូរណ៌ ហើយ​ក្រៅពី​នោះ​នៅ​ស្រុក​កំពង់ត្រឡាច និង​តំបន់​ផ្សេងៗ​ទៀត​។ ការរុះរើ​លំនៅឋាន​របស់​បងប្អូន​ជនជាតិ​វៀតណាម ក្នុងន័យ​ដើម្បី​លើកកម្ពស់​សោភ័ណភាព​បរិស្ថាន និង​បញ្ហា​សុខភាព​អនាម័យ ព្រោះ​ថា​ការរស់នៅ​លើទឹក​នេះ ធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន​យ៉ាងខ្លាំង ពិសេស​ការប្រកប​អាជីវកម្ម​ផ្សេងៗ​ធ្វើឲ្យប៉ះពាល់​ដល់​ទឹក ហើយ​យក​ទឹក​នោះមក​ប្រើ​វិញ គឺ​អាច​ប្រឈម​ជាមួយ​បញ្ហា​សុខភាព​។​

​លោក​បាន​បន្ថែមថា កន្លងទៅ នៅពេល​អាជ្ញាធរ ចេញ​សេចក្ដីជូនដំណឹង និង​នៅ​ពេល​អនុវត្ត​ការងារ​នេះ ក៏​មាន​ការតវ៉ា​ពី​ក្រុម​ជនជាតិ​វៀតណាម ប៉ុន្ដែ​អាជ្ញាធរ​បាន​ប្រើប្រាស់​វិធានការ រដ្ឋបាល យ៉ាង​តឹងរ៉ឺង​បំផុត ដើម្បី​បន្ដ​អនុវត្ត​ការងារ​នេះ ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​អភិបាលខេត្ត បានបញ្ជាក់​ថា ជនជាតិ​វៀតណាម​ទាំងអស់នោះ ត្រូវ​នៅ​ឆ្ងាយ​ពី​កន្លែងចាស់​ប្រមាណ​១​គីឡូម៉ែត្រ ហើយ​ខ្លះ​ទៀត ត្រូវ​កំណត់​ឲ្យទៅ​រស់នៅ​ឃុំ​ស្វាយជ្រំ ស្រុក​រលាប្អៀ ដោយ​មាន​ទំហំ​ដី​៤០​ហិកតា ដែល​ផ្ដល់​ដោយ​សមាគម​វៀតណាម សហការ​ពី​ដៃគូរ​ឯកជន ដោយ​ជួល​ឲ្យ​គាត់​គេ​រស់នៅ​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×