Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ការព្រមាន ខេត្ត​មណ្ឌលគិរី ចុះ​ត្រួតពិនិត្យ​សកម្មភាព​ក្រុមហ៊ុន​ដី​សម្បទាន​សង្គមកិច្ច និង​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដី​រដ្ឋ​

spot_img

​មណ្ឌលគិរី​ ៖ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រែ​ហ៊ុយ បាន​រាយការណ៍​ឲ្យដឹងថា អភិបាលខេត្ត​មណ្ឌលគិរី ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ត្រួតពិនិត្យ​សកម្មភាព​ក្រុមហ៊ុន​ដី​សម្បទាន​សង្គមកិច្ច និង​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើ​កម្មសិទ្ធិ​នៅ​ស្រុក​កោះ​ញែក​។ ការចុះ​បង្ក្រាប​នេះ ក្រោយពេល​ដែល​សម្តេច​ក្រ​ឡា​ហោម ព្រមាន​ខ្លាំងៗ​។​

​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្រែ​ហ៊ុយ បាន​បន្ថែមថា នា​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមមាន​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត និង​មន្ត្រី​ជំនាញ​មួយ​ចំនួន បាន​ចុះ​ត្រួតពិនិត្យ​សកម្មភាព​តាម​បណ្តា​ក្រុមហ៊ុន​ដី​សម្បទាន​សង្គមកិច្ច ដែល​ធ្វើការ​ឈូសឆាយ និង​ណែនាំ​ដល់​ក្រុមហ៊ុន ត្រូវធ្វើ​យ៉ាងណា អនុវត្ត​ឱ្យ បាន​ត្រឹមត្រូវ​តាម​គោល​ការ​ច្បាប់ និង​ចុះ​ទប់ស្កាត់​ការកាប់​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ថែមទាំង​បាន​ជម្រុញ​ដល់​មន្ត្រី​ជំនាញ ត្រូវ​យកចិត្តទុកដាក់​បន្ថែមទៀត ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ជាពិសេស ត្រូវរាយការណ៍ជូន​គណៈ​បញ្ជាកា​រ​ខេត្ត​ឱ្យបាន​ទាន់​ពេលវេលា​។​

​សូមបញ្ជាក់​ថា លោក ស្វាយ សំ​អ៊ាង អភិបាល ខេត្ត​មណ្ឌលគិរី ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ ស្តីបន្ទោស ថា​មិន​យកចិត្តទុកដាក់ ក្នុង​ការបង្ក្រាប បទល្មើស​ព្រៃឈើ ដោយ​បណ្តែតបណ្តោយ ឲ្យ​ក្រុម​ឈ្មួញ ឧក្រិដ្ឋជន នាំ​អនុផល​ព្រៃឈើ ទៅ​លក់​នៅ​ប្រទេសជិតខាង ដោយ​រលូន​។ ការស្ដីបន្ទោស​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ លើកឡើង កាលពី​ថ្ងៃអាទិត្យ ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៨ នេះ នៅ​សាល​មហោស្រព ស្ទឹង​សង្កែ ខេត្ត​បាត់ដំបង ក្នុង​កិច្ចប្រជុំ បូកសរុប សកម្មភាព​ការងារ និង លទ្ធផល នៃ​ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦ និង ទិសដៅ​ភារកិច្ច អនុវត្ត​បន្ត​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បន្ថែមថា បទល្មើស​ព្រៃឈើ នៅតែ​បន្ត​កើតមាន នៅក្នុង​ទឹកដី ខេត្ត​មណ្ឌលគិរី​។ ហើយ​សកម្មភាព កាប់​ឈើ ត្រូវបាន​ក្រសួង​បរិស្ថាន ថត​រូបភាព ពីលើ​អាកាស បន្ថែម​លើ​សេចក្តីរាយការណ៍​។ ហើយ​សម្តេច​ក្រឡាហោម ស ខេង បាន​សង្កត់ធ្ងន់ថា បើសិន​លោក ស្វាយ សំ​អ៊ាង អភិបាល ខេត្ត​មណ្ឌលគិរី នៅ​មិន​បង្ក្រាប បទល្មើស​ព្រៃឈើ​នោះ​ទេ ប្រាកដជា មាន​បញ្ហា ជាក់​ជាមិនខាន​។ បើ​យោង​តាម ប្រសាសន៍ លើកឡើង ស្ដីបន្ទោស របស់​សម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ មិន​ខុស​ពី​ប្រភព ក្រុម​ឈ្មួញ ដែល​ធ្លាប់​រកស៊ី​ឈើ ក្នុង​ខេត្ត​មណ្ឌលគិរី បាន​និយាយថា ការជួញដូរ និង​ដឹកជញ្ជូន​ឈើ យកទៅលក់ នៅ​ប្រទេស វៀតណាម ពួកគេ​ត្រូវ​រត់ការ បើកផ្លូវ​ជាមុនសិន ទើប​អាច​ដឹកឈើ​ទាំង​នោះ ឆ្លងដែន​បាន​។ ហើយ​ពួកគេ​ថា មាន​មន្ត្រី​ជាច្រើន ដែល​តម្រូវ​ឲ្យ​ពួកគេ រត់ការ​បង់​ផ្លូវ រួមមាន​៖ ទី​១ នគរបាល​ការពារ​ព្រំដែន ទី​២ នគរបាល​សេដ្ឋកិច្ច​ខេត្ត ទី​៣ នគរបាល​សេដ្ឋកិច្ច​ក្រសួង ទី​៤ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ទី​៥ នគរបាល​វរៈ​ព្រំដែន ទី​៦ មន្ត្រី​យោធា មានដូចជា​៖ យោធា​ខេត្ត , យោធា​ព្រំដែន , យោធា​វរៈ , យោធា​ស៊ើបការណ៍ , យោធា​អគ្គ ទី​៧ មន្ត្រី​បរិស្ថាន មានដូចជា​៖ មន្ត្រី​បរិស្ថាន​ខេត្ត , មន្ត្រី​បរិស្ថាន​ឧទ្យានុ​រក្ស , មន្ត្រី​បរិស្ថាន​ស្រុក , មន្ត្រី​បរិស្ថាន​ដែន​ជម្រក , ទី​៨ មន្ត្រី​មេព្រៃ មានដូចជា​៖ មន្ត្រី​មេព្រៃ​ខណ្ឌ រដ្ឋបាល​ព្រៃឈើ , មន្ត្រី​មេព្រៃ​ផ្នែក រដ្ឋបាល​ព្រៃឈើ , មន្ត្រី​មេព្រៃ​សង្កាត់ រដ្ឋ​ព្រៃឈើ , ទី​៩ មន្ត្រី​សាលាស្រុក ទី​១០ សហគមន៍ នឹង​ទី​១១ មន្ត្រី​គយ​៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×