Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អាសូរ​ណាស់​! ទារក​ម្នាក់​ត្រូវបាន​ទម្លាក់​ពី​ជាន់​ទី​៥ ចូលក្នុង​ចម្ការចេក ខណៈ​ទងផ្ចិត​នៅ​ពុំទាន់​កាត់ផ្តាច់​ តែ​ជីវិត​ថ្លៃ​ដ៏​អស្ចារ្យ ដោយសារ…

spot_img

​នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​អាសូរ​មួយ ដែល​ទារក​ទើប​កើត​ម្នាក់​ត្រូវបាន​រកឃើញ​នៅក្នុង​ចម្ការចេក​នៃ​ដីឡូត៍​មួយកន្លែង នៅក្នុង​ប្រទេស​ថៃ ដោយ​ស្ថិតក្នុង​ស្ថានភាព​ទងផ្ចិត​ពុំទាន់​ត្រូវបាន​កាត់ផ្តាច់​នៅឡើយ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ទារក​ម្នាក់​ត្រូវបាន​រកឃើញ​នៅក្នុង​ដីឡូត៍​ចម្ការចេក ជាប់​នឹង​សយនដ្ឋាន​មួយ ។ នៅលើ​ខ្លួនប្រាណ​របស់​វា ត្រូវ​បានឃើញ​ស្នាម​មូស​ខាំ​ឡើង​សោះ​សាច់​គួរ​ឲ្យ​អាសូរ​បំផុត ។​

​ស្ត្រី​ម្នាក់​ឈ្មោះ Hang Hong អាយុ ៥៥ ឆ្នាំ ជា​អ្នក​ដាំ​ស្ល​នៃ​សយ​ដ្ឋា​ន​នោះ បា​និយាយថា អ្នកស្រី​បានលឺ​សម្លេង​ទារក​នៅវេលា​ម៉ោង​ប្រហែល ៧ និង ៣០ នាទី ។ អ្នក​ស្ត្រី​បន្តថា «​ដំបូង ខ្ញុំ​បាន​គិតថា វា​ជា​សម្លេង​ខ្មោចលង ហេតុនេះ​ក៏​ពុំ​ចាប់អារម្មណ៍ ប៉ុន្តែ នៅពេល​ខ្ញុំ​កំពុងធ្វើការ ខ្ញុំ​ក៏បាន​លឺ​សម្រែក​ទារក​ជា​លើក​ទី​២ នៅវេលា​ម៉ោង ១០ និង ៣០ នាទី​ព្រក ។ ដោយ​កាន់តែ​សង្ស័យ ខ្ញុំ​ក៏បាន​ទៅប្រាប់​អ្នកជិតខាង​ឲ្យ​ទៅ​មើល​កន្លែង​នោះ និង​ពិតជា​ស្លុតរន្ធត់​យ៉ាងខ្លាំង ខណៈ​រកឃើញ​ទារក​គួរ​ឲ្យ​ស្រលាញ់​ម្នាក់ កំពុងស្ថិត​នៅលើ​ស្មៅ​ចម្ការចេក​បែបនេះ ។​

​ជំហាន​ដំបូង គេ​បាន​សន្និដ្ឋានថា ម្តាយ​របស់​ទារក​នេះ​អាចជា​អ្នក​រស់នៅក្នុង​អគារ​នោះ ដែល​បាន​បោះ​ទម្លាក់​កូន​របស់​នាង​ពី​ជា​ន់ទី​៥ ប៉ុន្តែ សំណាង​ណាស់ ដែល​ទារក​នេះ​ពុំ​រងរបួស​អ្វី​ទាំងអស់ ដោយធ្លាក់​ចំដើមចេក ។

​បច្ចុប្បន្ន សមត្ថកិច្ច​មូលដ្ឋាន​កំពុង​ស៊ើបអង្កេត​រក​ម្តាយ​របស់​វា ៕

ដោយ​៖ ចន្ទី​
​ប្រភព​៖ khaosod​

spot_img
×