Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រៀមកម្លាំង​ការពារ​ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ ដើម្បី​អបអរសាទរ​ខួប​២០​ឆ្នាំ​,​នៃ​ការស្វែងរក​សន្តិភាព​តាម​នយោបាយ​ឈ្នះ​ឈ្នះ​

spot_img

​ភ្នំពេញ ​៖ ​តាម​គម្រោង​ដែល​ត្រោម​ទុក​ជា​មុន​នោះ​វិមាន​ឈ្នះ​ឈ្នះ ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា នឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​នេះ​រយះពេល​៣​ថ្ងៃ​គឺ​ថ្ងៃទី​២៩ ដល់​ថ្ងៃ​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៨​ខាងមុខនេះ​។​

នៅ​ព្រឹក​ថ្ងៃទី​១​ខែ​តុលា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បើ​កិច្ចប្រជុំ​ស្ដី​ពិការ​ត្រៀមកម្លាំង​សហការ​ការពារ​សន្តិសុខ​សុ​វត្ថ​ភាព​ក្នុង​ពិធី​សម្ពោធ​​វិមាន​ឈ្នះ ឈ្នះ ដើម្បី​អបអរសាទរ​ខួប​២០​ឆ្នាំ​,​នៃ​ការស្វែងរក​សន្តិភាព​តាម​នយោបាយ​ឈ្នះ ឈ្នះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​កិច្ចប្រជុំ​នេះ​ក្រោម​អធិបតី​លោក​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

ក្នុង​កិច្ចប្រជុំ​នោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ដាក់ចេញ​នូវ​វិធានការ​១​ចំនួន​ដើម្បី​ឈាន​ទៅ​រៀប ពិធី​សម្ពោធ​វិមាន​ឈ្នះៗ​ដែល​នៅសល់​តែ​រយះពេល​ជាង​មួយខែ​ទៀត​តែ​ប៉ុណ្ណោះ​ឲ្យបាន​ល្អ​ប្រសើរ​។ លោក​អភិបាល​បានបញ្ជាក់​ថា​៖​វិមាន​ឈ្នះៗ​ដែល​រៀបចំ​កសាង​ឡើង​ដោយ​ក្រសួង​ការពារជាតិ​គឺជា​និមិត្តរូប​នៃ​ការបញ្ចប់​សង្គ្រាម​ដ៏​រ៉ាំ​រៃ​នៅ​កម្ពុជា និង​អបអរសាទរ​ខួប​អនុ​ស្សាវ​រីយ៏​លើកទី​២០​នៃ​ការបញ្ចប់​សង្ក្រាម​នៅ​កម្ពុជា​ក្រោម​នយោបាយ​ឈ្នះៗ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ស្ថាបនិក​សន្តិភាព​តែមួយគត់ និង​ជា​អ្នក បន្លត់​ភ្លើងសង្គ្រាមដ៏​រ៉ាំរៃ​នៅ​កម្ពុជា​ដោយ​ពុំ​មាន​ការ​បង្ហូរឈាម នាំមក​នូវ​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស និង​ការអភិវឌ្ឍ​ន៍។​

លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ទៀតថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូលរួម​រៀបចំ​កម្មវិធី​នេះ​ឲ្យមាន​ប្រសិទ្ធភាព​និង​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​តាមរយះ​ការត្រៀម​រៀបចំ​អនុគណៈកម្មការ​ទទួល​ខុស​ត្រូវ​តាម​ភារកិច្ច​រៀងៗ​ខ្លួន​។​

គួរបញ្ជាក់​ថា​៖​វិមាន​ឈ្នះ ឈ្នះ ដែល​ជា​និម្មិត​រូប​នៃ​សុខ​សន្តិភាព​កម្ពុជា ហើយ​កំពុង​សាងសង់ នេះ គ្រោង​នឹង​សម្ពោធ​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ ចំ​នឹង​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ប្រារព្ធ​ពិធី​ខួប​២០​ឆ្នាំ នៃ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ (​ឆ្នាំ​១៩៩៨-​ឆ្នាំ​២០១៨)​។​

គួររំលឹកថា​៖ វិមាន​ឈ្នះ ឈ្នះ នេះ បាន​ចាប់ផ្តើម​សាងសង់​ឡើង កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ក្នុង​ទំហំ​ដី​៨​ហិច​តា ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វារ ៕​ ​ដោយ ​៖​ កូឡាប​

   

spot_img
×