Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ការ​ណា​ដា បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​រួម​ទាំង​លោក​ផង ស្រក់​ទឹកភ្នែក​ពេល​ថ្លែង​ពាក្យពេចន៍​សុំទោស​ដល់​ការ​រើសអើង​ច្រើន​ទសវត្សរ៍​មក​ហើយ​ចំពោះ​មនុស្ស​ភេទ​ទី​៣

spot_img

នាយករដ្ឋមន្ត្រី​កាណាដា Trudeau ស្រក់​ទឹកភ្នែក​ពេល​ថ្លែងការណ៍​សុំទោស “​យើងខ្ញុំ​សុំទោស​ចំពោះ​សម្ពាធ​កៀប​សង្គត់​លើ​អ្នកស្រឡាញ់​ភេទដូចគ្នា អ្នក​ប្តូរ​ភេទ​។ ជួសមុខ​ឲ្យ​រដ្ឋាភិបាល រដ្ឋសភា និង​ពលរដ្ឋ​កាណាដា យើងខ្ញុំ​សូម​ទទួលស្គាល់​កំហុស​។ យើងខ្ញុំ​ពិតជា​សុំទោស​ហើយនឹង​ពុំ​ទុក​ឲ្យ​រឿង​បែប​នេះ​កើតឡើង​ម្តងទៀត​ឡើយ​”​។ លោក Trudeau នៅ​បាន​ប្រាប់ថា រដ្ឋាភិបាល​កាណាដា នឹង​ចំណាយ ៧៨​លាន​ដុល្លារ ដើម្បី​ទុក​ដោះស្រាយ​ករណី​ប្តឹងប្តល់​ទាមទារ​សិទ្ធិ​និង​ផលប្រយោជន៍​ពី​មនុស្ស​រាប់ពាន់​នាក់ ដែល​បាន​បាត់បង់​ការងារ ព្រោះតែ​ការរើសអើង​ភេទ​។​

សន្ទរកថា​របស់​លោក Trudeau ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​សមាជិក​សភា​។
សមាជិក​ក្នុង​អង្គ​សវនាការ​បាន​ក្រោកឈរ​ទះដៃ ហើយក៏​មាន​អ្នក​ហូរ​ទឹកភ្នែក​ព្រោះ​សន្ទរកថា ដ៏​រំភើប​របស់​នាយក​រដ្ឋមន្ត្រី​។​

​ពាក្យ​សុំ​ទោស​នេះ គឺ​សម្រាប់​អ្នក​ភេទ​ទី​៣ ដែល​ត្រូវ​រង​អយុត្តិធម៌ ដោយ​ការបដិសេធ​មិន​ទទួលយក​ធ្វើការ​នៅ​ស្ថាប័ន​រដ្ឋាភិបាល កងទ័ព ប៉ូលិស និង​ស្ថាប័ន​ចារ​កម្ម សញ្ជាតិ​ពិសេស​ចន្លោះ​ឆ្នាំ ១៩៥០-១៩៩០​។​

​គួររំលឹកថា នៅ​ចន្លោះ​ឆ្នាំ ១៩៥០-១៩៩០ រដ្ឋាភិបាល​កាណាដា​ពេលនោះ​បាន​អនុវត្ត​នយោបាយ​រឹងរូស​តាមរយៈ​យុទ្ធនាការ​កាត់បន្ថយ​ផលប្រយោជន៍​របស់​សហ​គ​មន៍​ភេទ​ទី​៣ ឬ​ប្តូរ​ភេទ​។ អ្នកណា​ក៏​ដោយ​ឲ្យតែ​ប្រកាសថា​ខ្លួន ជា​ភេទ​ទី​៣ ឬ​ប្តូរ​ភេទ និង​ពុំ​ទទួលបាន​ការគោរព​។ ឆ្នាំ​១៩៦៩ រដ្ឋាភិបាល​បាន​លុបចោល គោលនយោបាយ​នេះ ហើយ​រហូត​ដល់​ឆ្នាំ ១៩៩២ ទើប​គោលនយោបាយ​នេះ​បាន​ត្រូវ​បញ្ចប់​តាមរយៈ​សាលក្រម​របស់​តុលាការ​សហព័ន្ធ​៕ ដោយ ៖ ចន្ទ្រា​

spot_img
×