ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនខ្លួន បុរស ជាថៅកែហាង និង ម្ចាស់ មជ្ឈមណ្ឌលថែសម្ផស្ស «អិន ១៦៨ ប៊ីយូធី និងស្បា» ពាក់ព័ន្ធនឹង ការទាត់ បុរសរត់ម៉ូតូកង់បី ម្នាក់ បណ្តាលឱ្យ ស្លាប់ ដោយសារតែខឹង ជនរងគ្រោះ ចតម៉ូតី នៅមុខហាងរបស់ខ្លួន

ភ្នំពេញ ៖ តំំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៦ បានសម្រេចចោទប្រកាន់
ជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់អំពីហិង្សា ដោយលោតទាំងបុរសជាអ្នករត់ម៉ូតូកង់បី ម្នាក់ ដាច់ផ្ងារទៅក្រោយ បណ្តុះបណ្តាលឱ្យ បោកក្បាលរងរបួសធ្ងន់ ហើយ ក្រោយមក ជនរងគ្រោះ ក៏បានស្លាប់ នៅក្នុងមន្ទីរពេទ្យ ដោយសារតែ របួសធ្ងន់ពេក បន្ទាប់ពីមានទំនាស់គ្នារឿងចតម៉ូតូកង់បីនៅមុខហាង ជនត្រូវចោទ។

ត្រូវចោទរូបនេះ មាន ឈ្មោះ តាន់ ប៊ុនថា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរជាម្ចាស់ហាងមជ្ឈមណ្ឌលថែសម្ផស្ស អិន ១៦៨ ប៊ីយូធី និងស្បា មានទីលំនៅផ្ទះជួលលេខ ៧៥E០ ផ្លូវលេខ៣១០ ក្រុមទី១៧ ភូមិទី២ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ឈៀង សុវណ្ណា ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានទីលំនៅផ្ទះជួលលេខ៧ ផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

លោកព្រះរាជអាជ្ញារង ឆាយ ហុង និង ជាអ្នកនាំពាក្យ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា: នៅក្នុងករណីនេះ ជនត្រូវចោទឈ្មោះ តាន់ ប៊ុនថា ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារ មរណៈភាព នៃ ជនរងគ្រោះ តាមបញ្ញត្តិមាត្រា ២២៤ នៃ ក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទ អាចប្រឈមនឹងការ ផ្តន្ទាទោស ពី ៧ ទៅ ១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។

សូមបញ្ជាក់ថា: ករណីអំពើហិង្សានេះ បានកើតឡើងនៅវេលាម៉ោង២០ និង ៥៦នាទីយប់ នា ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចមុខផ្ទះលេខ៧៥E០ ផ្លូវលេខ៣១០ ក្រុមទី១៧ ភូមិទី២ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយជនរងគ្រោះបានស្លាប់នៅវេលាម៉ោង១៨ និង២០នាទីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅផ្ទះលេខ ១៥ ផ្លូវលេខ១៥៩ ភូមិទី៥ សង្កាត់អូរឡាំពិក បន្ទាប់ពីចេញពីមន្ទីរពេទ្យព្រះអង្គឌួង ។

យោងតាម ការធ្វើកោសល្យវិច័យត្រួតពិនិត្យ សាកសពរបស់លោកគ្រូពេទ្យ
បានសន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ដោយសារតែ ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរពេក៕ រក្សាសិទ្ធិដោយ ៖ CEN