ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោស អតីតបុគ្គលិកធនាគារ ម្នាក់ ដាក់គុក ០២ ឆ្នាំ ពីបទញុះញង់ ជាប់ពាក់ព័ន្ធការសន្ទនាក្នុងក្រុមតេលេក្រាម វាយប្រហារ ថ្នាក់ដឹកនាំជាតិ

ភ្នំពេញ: សាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសសាលក្រម និង បាន សម្រេច ផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដាក់ពន្ធនាគារ កំណត់ ០២ ឆ្នាំ និង ពិន័យប្រាក់ប្រាក់ ចំនួន ០៤ លានរៀល (ប្រមាណ$ 1000) ជាប់ ពាក់ព័ន្ធនឹងបទល្មើសញុះញង់ បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម តាមរយៈតេឡាក្រាម ។

ជនជាប់ចោទ រូបនេះ មានឈ្មោះម៉ៃ បុត្រ ភេទ ប្រុស អាយុ ៣៦ ឆ្នាំ មានមុខរបរមុនចាប់ខ្លួន ជា មន្ត្រីបុគ្គលិកធនាគារ និង ត្រូវជាប់ចោទពីបទ: ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ ឈ្មោះ ម៉ៃ បុត្រ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៦ នៅកន្លែងធ្វើការងារ របស់គាត់ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត បន្ទាប់ពីគាត់ផ្ញើរ សារសន្ទនាក្នុងក្រុមតេលេក្រាមមួយ ដែលមានចេតនា ខ្លឹមសារ ញុះញង់ និង វាយប្រហារ ដល់ថ្នាក់ដឹកនាំជាតិ ជាប់ពាក់ព័ន្ធនឹង ជម្លោះ ព្រំដែនកម្ពុជា-ថៃ៕ រក្សាសិទ្ធិដោយ CEN