Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០២ ខែតុលា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ នឹង​ជួប​បញ្ហា​ស្មុគស្មាញ​បន្តិច តែ​ដោយ​គ្រាន់​តែ​រក្សា​ភាពនឹងនរ នោះ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ត្រូវ​ប្រយ័ត្ន​ក្នុង​ការចំណាយ បញ្ចៀស​ជួប​រឿង​អត្តខាត់ ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ធ្វើឲ្យ​អ្នក​ដទៃ​កើត​ចិត្ត​ច្រណែន​។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មិន​គួរ​ជាទី​ពេញចិត្ត តែ​សុទ្ធតែ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​ឧបសគ្គ ។ លុយកាក់ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការ​ធ្វើ​ការសម្រេចចិត្ត​សំខាន់ៗ​អំពី​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា កុំ​រវល់​នឹង​ការងារ​ជ្រុល​ភ្លេច​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ខាល ៖ ការងារ ជួប​រឿង​រំខាន​ចិត្តច្រើន ត្រូវ​តាំងស្មារតី​ទប់ទល់ ។ លុយកាក់ ល្អប្រសើរ មានឱកាស​ទិញ​បាន​របស់​ល្អ​ក្នុង​តម្លៃ​សមរម្យ ។ មនោសញ្ចេតនា គួរ​បង្កើត​ពិធី​ភ្ញាក់ផ្អើល​ចំពោះ​គូស្នេហ៍​ដើម្បី​កម្តៅ​មនោសញ្ចេតនា​ឲ្យ​កាន់តែ​ស្អិតរ​មួ​ត ។​

​ឆ្នាំ​ថោះ ៖ ការងារ រាល់​ទំនាក់ទំនង​គរ​ត្រួត​គ្នា​ធ្វើឲ្យ​ឥទ្ធិពល​អាក្រក់​ដល់​ការងារ ។ លុយកាក់ ជា​ថ្ងៃ​មិន​ល្អ​សម្រាប់​ការវិនិយោគ​រក​ចំណេញ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ជាង​មុន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​រោង ៖ ការងារ រីកចម្រើន​គួរ​ជាទី​មោទនៈ រាល់​ឧបសគ្គ​មុនៗ​នេះ សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ស្រេចបាច់ ។ លុយកាក់ ជួប​សំណាងល្អ​អំពី​រឿង​លុយកាក់ ឬ​អាច​ទទួលបាន​កាដូ ។ មនោសញ្ចេតនា​គួរ​ចេះ​ក្តាប់​ឱកាស​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មាន​សម្ពាធ​ច្រើន ប្រយ័ត្ន​អ្នក​លួច​ឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ មាន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា បញ្ចៀស​កុំ​និយាយ​អ្វី​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​គូស្នេហ៍ ព្រោះ​ងាយ​នឹង​កើត​រឿង​ទាស់ទែង​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ ចូរ​នឹងនរ​ពេល​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមែ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ការងារ​អំណោយផល​ល្អ ។ លុយកាក់ មិត្តភក្តិ​នាំ​មក​នូវ​ដំណឹង​វិនិយោគ​មាន​ចំណេញ​ច្រើន ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការបង្ហាញ​ក្តីស្រឡាញ់ ។​

​ឆ្នាំ​វក ៖ ការងារ ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត​និង​ជួយ​ក្នុង​ការងារ ។ លុយកាក់ អាច​បញ្ចេញ​ប្រាក់​វិនិយោគ​បាន​ផល​ល្អ ។ មនោសញ្ចេតនា គួរប្រើ​សម្តី​ទន់ភ្លន់​ផ្អែមល្ហែម​ចំពោះ​គូស្នេហ៍ ទោះ​មាន​រឿង​មិន​ពេញចិត្ត​អ្វី​ក៏ដោយ ។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់ មុន​ពេល​លើក​ឡើង​ការសម្រេចចិត្ត​អ្វីមួយ​ក្នុង​ការងារ ។ លុយកាក់ បណ្តា​ខ្ទង់​វិនិយោគ​តូចៗ​នាំមក​នូវ​ប្រាក់​ចំណេញ​ធំ ។ មនោសញ្ចេតនា កុំ​អស្មិ​មានៈ​ជ្រុល ធ្វើឲ្យ​បាត់បង់​ឱកាស​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ មាន​ឱកាស​រក​បានដៃ​គូ​រកស៊ី ពង្រីក​វិស័យ​ជំនួញ ។ លុយកាក់ ល្អប្រសើរ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា គួរ​បង្កើត​សប្បាយ​ភ្ញាក់ផ្អើល ឬ​កាដូ​ចំពោះ​មនុស្ស​ជា​ទីស្រឡាញ់ ។​

​ឆ្នាំ​កុរ ៖ ការងារ ខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត តែ​លទ្ធផល​ទទួលបាន​បែរ​ជាតិ​តិចតួច ។ លុយកាក់ ជួប​សំណាងល្អ​ខ្លះៗ អំពី​លុយកាក់ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​ចំពោះ​គូស្នេហ៍ ៕

spot_img
×