Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សំណាង​ល្អ​ណាស់​! តំបន់​១​ពុំ​ទាន់​ត្រូវបាន “​នគរូបនីយ៍កម្ម​” ក្បែរ​ក្រុង​ព្រៃនគរ ឥឡូវ​កំពុង​ក្លាយជា​ទី​ប្រមូលផ្តុំ​មនុស្សម្នា​ទៅ​ស្រូប​យក​អាកាសធាតុ​… បរិសុទ្ធ​ពិតៗ​

spot_img

​ចម្ងាយ​ពី​ក្រុង​ព្រៃនគរ​ប្រមាណ​មិន​ដល់ ១០ km ផង ជ្រោយ​កោះ THANH DA ដែល ២០​ឆ្នាំ​មកហើយ បាន​ស្ថិតស្ថេរ​ដដែល -​ជា​ជនបទ​ពិតៗ​កណ្តាល​ទីក្រុង “​បេតុង​” ជាមួយ​អគារ​ខ្ពស់​សន្លឹម ហើយ​បាក់ក ។​

​សំណេរ​អត្ថបទ​នេះ ពុំ​ដើម្បី​ឃោសនា​ឲ្យ​ទេសចរណ៍​វៀតណាម​ទេ គ្រាន់តែ​មាន​បំណង​ចង់ឲ្យមាន “​បែបនេះ​” ដែរ នៅ​រាជធានី​ភ្នំពេញ​របស់​យើង ។​

​គោ​កំពុងស៊ី​ស្មៅ ក្នុង​តំបន់ “​ជនបទ​” កណ្តាល​ទីក្រុង ចំណែក Back ground របស់​វា​ពិតជា​ស្កឹមស្កៃ​ណាស់​! ។​

​ប្រិយមិត្ត​ចូលចិត្ត​កម្សាន្ត​និង​វាលស្មៅ បឹងបួរ​… ដែរឬទេ​?

​ជ្រុង​ខ្លះ​គឺ​ពិតជា​… ស្រែ​ទាំងស្រុង ។​

​ពលរដ្ឋ​នៅ​តំបន់​នោះ នៅតែ​បន្ត​ជីវភាព​ធ្វើស្រែ ដាំ​ឈូក ចិញ្ចឹម​ត្រី ឃ្វាលគោ ហើយ​ដើរ​បេះ​បាន​រុក្ខជាតិ​បន្លែ ពុំ​ចាំបាច់​ចំណាយលុយ​ទិញ ។​

​បងស្រី​នេះ​និយាយថា ក្រៅពី​ធ្វើស្រែ ល្ងាចៗ​គាត់​ដើរ​បេះ​បន្លែ​ស្លឹកឈើ ដើម្បី​ទុក​លក់ ។ ១​ថ្ងៃៗ​គាត់​រកបាន​ពី ៥០.០០០-៦០.០០០​ដុង (​ពី​ជាង ២​ដុល្លារ​ទៅ​ជិត ៣​ដុល្លារ​) ប៉ុណ្ណឹង​ល្មមរ​ស់បាន​ហើយ​! ។​

​ទោះ​យ៉ាងណា​ពួកគេ​សង្ឃឹមថា ប្រសិន​រដ្ឋ​អំណាច​មាន​គោលការណ៍​នគររូបនីយកម្ម ប្រាកដ​ណាស់​ទីនេះ នឹង​ក្លាយជា​តំបន់​ត្រូវបាន​បេតុង​រូបនីយកម្ម​ភ្លាម​! ។​

…​ពិត​ជា​ធម្មជាតិ​សុទ្ធ សូម្បី​ផ្ទៃដី​ធំ​តែ​ពុំ​មាន​ផ្លូវ​កៅស៊ូ​ទេ​! ។​

​ជ្រោយ​កោះ​មួយ​នេះ ប្រៀប​ដូចជា​តំបន់​ជនបទ​ដាច់ស្រយាល ដែល​ស្ងប់ស្ងាត់ បឹងបួរ ផ្ទះសម្បែង​តូច ទាប ប្រក់​ស្លឹក​… មាន​ត្រឹមតែ​ផ្លូវ​ស៊ីម៉ង់តិ៍​ត​ភ្ជាប់​មណ្ឌល​១​ទៅ​មណ្ឌល​១​ប៉ុណ្ណោះ ។​

​តែ​អាកាសធាតុ​ពិតជា​បរិសុទ្ធ ពេល​ល្ងាចៗ​មនុស្ស​ក្នុង​ក្រុង​នាំគ្នា​មក “​ដកដង្ហើម​” នៅទីនេះ ។​

​ជុំវិញ​ផ្ទះ​សុទ្ធសឹង​បឹងបួរ ដុះ​ពេញ​ដោយ​ផ្កាឈូក ។​

​ដើម​ស្លា​ដ៏​ខ្ពស់​… សន្លឹម ។​

​ពេល​ព្រះអាទិត្យ​រៀប​អស្តង្គត ។​

​តាម​ប្រិយមិត្ត​លើ​ទីក្រុង​នី​មួយៗ គួរ​គប្បី​រក្សាទុក​នូវ​តំបន់​ដូចនេះ​ដែរឬទេ​? ឬ​មួយ​ក៏​តម្រូវ​ឲ្យ​បេតុងៗ​ៗ និង​ថ្នល់​កៅស៊ូ​រលោង​ស្រិល ប៉ុន្តែ​រក​កន្លែង​… ស្រូបខ្យល់​បរិសុទ្ធ​ពុំមាន​នោះ ៕ ចន្ទ្រា​

spot_img
×