Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក និង កាណាដា បានសម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ នៅ​នាទី «​ទី​៨៩»

spot_img

​កិច្ចព្រមព្រៀង​អាមេរិក​ម៉ិ​ក​ស៊ិ​ក​-​កាណាដា ដែល​ហៅ​កាត់​ថា USMCA នេះ គឺជា​មូលដ្ឋាន​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ដែលមាន​ទឹកប្រាក់ ១ លាន ២ សែន​ដុល្លារ​អាមេរិក​។ គេ​រំពឹងថា កិច្ចព្រមព្រៀង​នេះ​នឹងត្រូវ​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​អាមេរិក លោក Donald Trump និង​សម​ភាគី​របស់លោក​នៃ​ប្រទេស​កាណាដា និង​ម៉ិ​ក​ស៊ិ​ក នៅក្នុង​រយៈពេល ៦០ ថ្ងៃ​ខាងមុខនេះ​។​

​ប្រធានាធិបតី​អាមេរិក Trump និង​នាយករដ្ឋមន្ត្រី​កាណាដា Trudeau ។​

បន្ទាប់ពី​បាន​ចរចា​គ្នា​ដ៏​តានតឹង​មក មន្ត្រី​សហរដ្ឋអាមេរិក និង​មន្ត្រី​កាណាដា​បានប្រកាស​កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា ពួកគេ​បាន​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ដែល​អនុញ្ញាត​ឲ្យ​មាន​កិច្ចព្រមព្រៀង​ត្រីភាគី​កែសម្រួល​ឡើងវិញ​មួយ​ជាមួយនឹង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដើម្បី​ជំនួស​ឲ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តំបន់​អាមេរិក​ខាងជើង​( NAFTA)​។​

សភា​អាមេរិក​ទំនងជា​នឹង​ពិភាក្សា​លើ​កិច្ចព្រមព្រៀង USMCA នេះ នៅ​ឆ្នាំក្រោយ​។ ជោគវាសនា​នៃ​កិច្ចព្រមព្រៀង​នេះ​គឺ​ស្ថិតនៅលើ​ដៃ​របស់​សមាជិកសភា ហើយ​គេ​នៅ​មិន​ច្បាស់​ទេ​ថា​តើ​សភា​នឹង​អនុម័ត​កិច្ចព្រមព្រៀង​នេះ​ឬក៏​អត់ ដោយសារតែ​គណបក្ស​ប្រជាធិបតេយ្យ​ប្រហែលជា​នឹង​ដណ្ដើម​ការគ្រប់គ្រង​រដ្ឋ​សភា​មកវិញ​នៅក្នុង​ការបោះឆ្នោត​សភា​ពាក់កណ្ដាល​អាណត្តិ​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​។​

​លោក Robert Lighthizer អ្នកតំណាង​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក និង​លោកស្រី Chrystia Freeland រដ្ឋមន្ត្រីការបរទេស​កាណាដា បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​រួមគ្នា​ថា​៖ «​កិច្ចព្រមព្រៀង USMCA នេះ​នឹង​ផ្ដល់​ឲ្យ​កម្មករ កសិករ ម្ចាស់​កសិដ្ឋាន និង​ម្ចាស់​អាជីវកម្ម​នានា​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្រិត​ខ្ពស់​មួយ​ដែល​នឹង​ឈានទៅដល់​ការ​មាន​ទីផ្សារសេរី​ជាង​មុន ការធ្វើ​ពាណិជ្ជកម្ម​មាន​យុត្តិធម៌​ជាង​មុន និង​ការរីកចម្រើន​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​នៅក្នុង​តំបន់​របស់​យើង​»​។​

មន្ត្រីជាន់ខ្ពស់​អាមេរិក​មួយរូប​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​យើង​គិតថា កិច្ចព្រមព្រៀង​នេះ​គឺ​អស្ចារ្យ​បំផុត​សម្រាប់​សហរដ្ឋអាមេរិក​»​។ មន្ត្រី​រូប​នោះបាន​បន្ថែមទៀតថា​៖ «​កិច្ចព្រមព្រៀង​នេះ​គឺជា​ជោគជ័យ​ដ៏​អស្ចារ្យ​សម្រាប់​លោក​ប្រធានាធិបតី Donald Trump»៕​សូ​យ​ន​

spot_img
×