ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើងឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ ២១ខ្នង នៅតាមមាត់ទន្លេ សង្កាត់ស្វាយប៉ាក

អគ្គិភ័យបានលេបត្របាក់ផ្ទះបងប្អូនប្រជាពលរដ្ឋអស់ ២១ខ្នង ស្មើនឹង ២១គ្រួសារ ទាំងផ្ទះឈើ និងផ្ទះថ្មក្រោមឈើលើ ។
ហេតុការណ៍នេះបានកើតឡើងនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ កាលពីម៉ោង ១១:៣០ នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ ។
ក្នុងពេលកើតហេតុ ឃើញមានទាំងឡានទឹក និងក្រុមទូកពន្លត់អគ្គិភ័យមកពីខាងជ្រោយចង្វារ ខាងខណ្ឌឬស្សីកែវ និងខាងស្នងការក្រុង បានមកជួយបាញ់ទឹកពន្លត់ ។
ក្រោយទទួលបានពត៌មានករណីអគ្គីភ័យភ្លាមៗ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកំលាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយការិយាល័យបង្ការ សង្គ្រោះ និងពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ បានចេញអន្តរាគមន៍ករណីអគ្គិភ័យ កំពុងឆាបឆេះរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

អគ្គីភ័យបានឆេះបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន២១ផ្ទះ(ឈើប្រក់ស័ង្កសី និងឈើលើថ្មក្រោម)ស្មើនឹង២១គ្រួសារ ហើយនៅក្នុងប្រតិបត្តិការខាងលើនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋបាលខណ្ឌ ក្រុមទូកពន្លត់ស៊ូរ៉ាវអាល់ម៉ឺន ក្រុមទូកពន្លត់អគ្គីភ័យស៊ូរ៉ាវអាល់អឹកពើរ ក្រុមទូកពន្លត់អគ្គិភ័យគីឡូម៉ែត្រលេខ៩ ឡានទឹកទីក្រុងជ្រោយចង្វារ និងស្នងការនគរបាលរាជធានីភ្នំពេញ។ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងជំនាញធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃដដែល៕ រក្សាសិទ្ធិដោយ៖សុទ្ធលី