Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Indonesia បញ្ចុះសព​ជនរងគ្រោះ​ជាង ១២០០​នាក់​ក្នុង​ផ្នូរ​រួម​ (មានវីដេអូ)

spot_img

​តាម​តួលេខ​ផ្លូវការ​របស់​រដ្ឋាភិបាល គិត​មកទល់ពេលនេះ​ចំនួន​អ្នកស្លាប់​ដោយ​ការរញ្ជួយ​ដី​និង​ស៊ូណាមិ កាលពី​ចុង​សប្តាហ៍​មុន បាន​កើន​ឡើងដល់ ១២០៣​នាក់ ប៉ុន្តែ​នេះ​ពុំមែន​ជា​តួលេខ​ចុងក្រោយ​ទេ ព្រោះ​កន្លែង​ច្រើន​ទៀត​ក្រុម​សង្គ្រោះ​ពុំ​អាច​ទៅដល់​បាន​។

​ម៉ាស៊ីន​កាយ​ដី​ត្រូវបាន​ប្រមូលផ្ដុំ​ជីករណ្តៅ​ដើម្បី​បញ្ចុះសព​ជនរងគ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ​។​

​​ក្នុង​ពេលនេះ​ក្រុម​អ្នកស្ម័គ្រចិត្ត​បានរៀបចំ​រណ្តៅ​បញ្ចុះ​សាកសព​រួម​នៅ Poboya ទីក្រុង Palu ។ ផ្នូរ​រួម​នេះ​ត្រៀម​ទុក​សម្រាប់ បញ្ចុះ​សាកសព​មនុស្ស​១៣០០​នាក់​។​

​តាម​AFP រដ្ឋាភិបាលIndonesiaសម្រេច​បញ្ចុះ​សាកសព​ក្នុង​ផ្នូរ​រួម ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង ។​មាន​រថយន្ដ​ដឹកជញ្ជូន​៣​គ្រឿង កំពុងធ្វើការ​ប្រមូល​សាកសព​មក​ដាក់​ក្នុង​ផ្នូរ​ខាងលើ​។​

​ជនរងគ្រោះ​ម្នាក់​នៅមាន​ជីវិត គឺជា​រឿង​កម្រ​

​ពេលនេះ​រដ្ឋាភិបាល​Indonesia ​បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឱ្យ​ពួតដៃគ្នា​ស្តារ​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​នៃ​មហា​គ្រោះមហន្តរាយ​នេះ​។​

​គួររំលឹកថា មុន​នោះ​នៅ​ឆ្នាំ​២០០៤ ការរញ្ជួយ​ដី​និង​រលក​ស៊ូណាមិ បាន​ប្លន់​យក​ជីវិត​មនុស្ស​២២.០០០​នាក់ នៅក្នុង​តំបន់ ដោយឡែក​Indonesia ​១៦.៨០០​នាក់​៕
​សូ​យ​ន​

spot_img
×