ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល ជម្រះបណ្តឹង សារទុក្ខ អតីតប្រធានស្តីគណៈបក្សភ្លើងទៀន ប្រចាំរាជធានីភ្នំពេញ ពាក់់ព័ន្ធនឹងការក្លែងអត្តសញ្ញាណ របស់អ្នកគាំទ្រ ដើម្បី ឈរឈ្មោះ បោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ ២០២៣

លោកប៊ូ ប៊ុនហាន ព្រះរាជអាជ្ញា នៃ មហាអយ្យការអមតុលាការកំពូល  បានថ្លែងឱ្យដឹង នៅក្នុងអង្គសវនាការ ថា: នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ: ៤៤៥ ចុះថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២៦នេះ ជនជាប់ចោទ ឈ្មោះ ខឹម ចាន់វណ្ណ: ភេទ ប្រុស អាយុ អាយុ ៤៥ ឆ្នាំ អតីតប្រធានស្តីទី ឬ តំណាង នៃ គណបក្សភ្លើងទៀន ប្រចាំរាជធានីភ្នំពេញ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់គុក កំណត់ ០២ ឆ្នាំ និង ៦ខែ ពីបទ: “ការក្លែងបន្លំ និង ការប្រើប្រាស់ ឯកសារក្លែងក្លាយ”  តាមបញ្ញត្តិ មាត្រា ៦២៦,  ៦២៨ និង  ៦២៩ នៃ ក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទមិនសុខចិត្ត និង បានប្តឹងជំទាស់ មកកាន់ តុលាការឧទ្ធរណ៍។ តែ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៦ បានតម្កល់ទោស របស់ជាប់ចោទ រក្សាទុកដដែល។

ជនជាប់ចោទ ក៏ បានបន្តប្តឹងសារទុក្ខ មកកាន់ តុលាការកំពូល ទៀត និង ស្នើសុំ ឱ្យ តុលាការកំពូល សម្រេចបន្ធូរបន្ថយទោស និង ដោះ លែងគាត់ ឱ្យមាន សេរីភាពវិញ។

ជនជាប់ចោទ ឈ្មោះ ខឹម ចាន់វណ្ណៈ ត្រូវបានចាប់ឃាត់ខ្លួន ដោយ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ នៅក្នុង ខណ្ឌពោធិ៍សែនជ័យ យោងតាមដីកាបង្គាប់ឱ្យនាំខ្លួន របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា: នៅក្នុងសំណុំរឿងក្តីនេះ, តុលាការរាជធានីភ្នំពេញ ក៏បាន ផ្តន្ទាទោស ជនជាប់ចោទចំនួនពីរនាក់ទៀត ដែលជា សកម្មជនរបស់គណបក្សប្រឆាំង មាន ឈ្មោះ  ម៉ា ចិន្តា ភេទ ប្រុស អាយុ ៤៩ ឆ្នាំ និង ឈ្មោះ ហាក់ កុសល ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ដាក់គុក ក្នុងម្នាក់ៗ រយៈពេល  ០២ ឆ្នាំ និង ៦ខែ ពីបទ “ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង” ក៏ប៉ុន្តែ ការអនុវត្តន៍ ត្រឹមតែ រយៈពេល ០៩ ខែ និង ០៦ ថ្ងៃ ប៉ុណ្ណោះ  គិតត្រឹមថ្ងៃ ពួកគេ ត្រូវបានដោះលែងពីពន្ធនាគារ រីឯ ទោស នៅសេសសល់ ត្រូវបានព្យួរ ទាំងស្រុង។

តុលាការកំពូលនឹងប្រកាសសាលដីកា លើសំណុំរឿងក្តីព្រហ្មទណ្ឌនេះ នៅថ្ងៃព្រឹក ទី ១៣ ខែ កក្កដា ឆ្នាំ ២០២៦ នេះ៕ រក្សាសិទ្ធិដោយ ៖CEN