Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Iran ​បា​ញា់​កាំជ្រួច​អន្តរ​ទី្វ​ប​ដើម្បី​«​សងសឹក​»​ចំពោះ​ឃាតករ​ដែល​ធ្វើការ​វាយប្រហារ​នៅពេល​ព្យុហយាត្រា​

spot_img

​កងកម្លាំង​ឆ្មាំ​បដិវត្តន៍Iran ​(IRGC) ប្រកាសថា នឹង​វាយប្រហារ​ពី​ដែនអាកាស​នូវ​គោលដៅ​មួយចំនួន​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី ដែល​ត្រូវបាន​ពួកគេ​ចោទប្រកាន់ថា​គឺជា​មូលដ្ឋាន​របស់​ក្រុម​បះបោរ ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ករណី​វាយប្រហារ​ក្នុង​ពិធី​ព្យុហយាត្រា​នៅ​ប្រទេស​នេះ​កាលពី​ជាង​មួយ​សប្តាហ៍​មុន​។​

ការបាញ់​កាំជ្រួច​អន្តរទ្វីប​

​តាម​ទីភ្នាក់ងារសារព័ត៌មាន Fars កងពល​អវកាស​រប​ស់ IRGC បាន​បាញ់​បង្ហោះ​កាំជ្រួច​រយៈ​ចម្ងាយ​មធ្យម Zolfaghar Qiam ដែលមាន​រយៈ​ចម្ងាយ​៧៥០-៨០០​គីឡូម៉ែត្រ​ទៅលើ​គោលដៅ​មួយចំនួន​របស់​ក្រុម​ឧទ្ទាម​ដែល​បាន​សារភាព​ទទួលខុសត្រូវ​ក្នុងការ​វាយលុក​នៃ​ពិធី​ព្យុហយាត្រា​នៅ​Iran ថ្ងៃទី​២២​កញ្ញា ​ដែល​បណ្ដាលឱ្យ​មនុស្ស​យ៉ាងតិច​២៤​នាក់​ស្លាប់ ហើយ​ជាង​៦០​នាក់​រងរបួស​។​

​ការវាយលុក​សងសឹក​នេះ​ប្រ​ព្រឹ​តិ្ត​ទៅ​នៅវេលា​ម៉ោង​២​ព្រឹក ថ្ងៃទី​១ ខែតុលា ។​

​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​Iran ​«​បាក់អំនួត​»​ក្រោយ​ករណី​រង​ការវាយប្រហារ​ក្នុង​ពិធី​ព្យុហយាត្រា​។

​ក្នុងពេល​ជាមួយ​នោះ តាម Sputnik News ឱ្យដឹងថា Iran​ ​បាន​បាញ់​កាំជ្រួច​ខាងលើ​ចំនួន​៦​គ្រាប់ ហើយ​កាំជ្រួច​ទាំង​នោះបាន​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​៥៧០​គីឡូម៉ែត្រ​មុនពេល​ធ្លាក់ចំ​គោលដៅ​៕
​លី​សា​

spot_img
×